ទេព បូ​ព្រឹក្ស និង ជី ដេ​វី​ដ កំពុង​ជាប់​មន្ទិល​ស្នេហ៍​ក្រៅ​ឆាក


រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​រួម​ផលិតកម្ម​នាង ទេព បូ​ព្រឹក្ស និង​លោក ជី ដេ​វី​ដ កំពុង​ត្រូវ​បាន​មហាជន​ដាក់​ការ​សង្ស័យ​ថា កំពុង​បង្កើត​ចំណង​ស្នេហ៍​ក្រៅ​ឆាក បន្ទាប់​ពី​បាន​ហក់​មក​ចាប់​ដៃគូ​សម្តែង​រួម​គ្នា​កាលពី​ពេល​ថ្មី​ៗ​នេះ ។

រហូត​មក​ដល់​ពេល​នេះ ព័ត៌មាន​ពី​ចំណង​ស្នេហ៍​របស់​តារាចម្រៀង​ទាំង​ពីរ ត្រូវ​បាន​គេ​នាំ​គ្នា​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ ទេព បូ​ព្រឹក្ស បាន​ទម្លាយ​ពី​ចិញ្ចៀន​គូស្នេហ៍​កាលពី​ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ផង​ដែរ​។

គេ​សង្កេត​ឃើញ​ថា កាល​ថ្ងៃ​ទី​១៤ កុម្ភៈ ដែល​មនុស្ស​ភាគច្រើន​បាន​ចាត់​ទុក​ថា ជា​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាំង​មហាជន​ទូទៅ ក៏​ដូច​ជា​អ្នកសិល្បៈ​មួយ​ចំនួន បាន​បង្ហាញ​សារ និង​បង្អួត​បាច់ផ្កា និង​កាដូ ដែល​ទទួល​បាន​ពី​អ្នក​ដែល​ស្រឡាញ់ ក្នុង​នោះ ទេព បូ​ព្រឹក្ស ក៏​បាន​បង្ហាញ​នូវ​បាច់ផ្កា ព្រម​ជាមួយនឹង​ចិញ្ចៀន​គូស្នេហ៍ ដែល​នាង​បាន​ទទួល​ជា​លើក​ដំបូង​ពី​បុរស​ម្នាក់​ផង​ដែរ ។

បើ​ទោះបីជា​ការ​បង្ហាញ​ចិញ្ចៀន​គូស្នេហ៍​របស់ ទេព បូ​ព្រឹក្ស នា​ពេល​នេះ​បានឃើញ​ត្រឹម​ម្រាមដៃ​ក៏​ដោយ ក៏​ប៉ុន្តែ​មហាជន​មួយ​ចំនួន​បាន​ចាត់​ទុក​ដៃ​ខាង​ប្រុស​នោះ គឺជា​ដៃ​របស់​លោក ជី ដេ​វី​ដ យ៉ាង​ពិតប្រាកដ ។

ជាមួយ​រូបថត​ចិញ្ចៀន​គូស្នេហ៍​ដែល ទេព បូ​ព្រឹក្ស បាន​បង្ហោះ​នា​ទិវា​នៃ​ក្តី​ស្រឡាញ់​នោះ នាង​ក៏​បាន​រំលេច​នូវ​សារ​ដ៏​ខ្លី​ផង​ដែរ​ថា នេះ​ជា​ចិញ្ចៀន​ដំបូង​បង្អស់ ហើយ​អ្នក​ក៏​ជា​មនុស្ស​ទី​មួយ​ហើយ​ដែល​ពាក់​ឲ្យ​ខ្ញុំ​ ???? មិនដឹង​ថា ថ្ងៃស្អែក​ទៅ​ជា​យ៉ាងណា​ទេ តែ​សំខាន់​ពេល​ដែល​យើង​នៅ​ជាមួយ​គ្នា បង​នឹង​អូន​ស្រលាញ់​គ្នា​ខ្លាំង​ខ្លាំង សប្បាយចិត្ត​រាល់ថ្ងៃ sweet រាល់ថ្ងៃ HAPPY VALENTINE’S DAY ។

យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​ទៅ​នឹង​ព័ត៌មាន​ដែល​បាន​លេចឮ​ខាងលើ​នេះ ទាំង ទេព បូ​ព្រឹក្ស និង ជី ដេ​វី​ដ នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ទេ ក្នុង​ពេល​ដែល​«​កោះសន្តិភាព​»​បាន​ព្យាយាម​សាកសួរ​តាម​រយៈ​សារ​អេ​ឡិច​ត្រូវ​និ​ច ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​បែកធ្លាយ និង​មានការ​ចែកចាយ​ព័ត៌មាន​នេះ​ជា​បន្តបន្ទាប់​តាម​រយៈ​បណ្តាញ​ហ្វេ​ស​ប៊ុ​ករួច​មក នៅ​លើ​គណនេយ​ហ្វេ​ស​ប៊ុ​ក​របស់ ទេព បូ​ព្រឹក្ស នាង​បាន​សរសេរ​សារ​បង្ហោះ​បែប​បញ្ឆិតបញ្ឆៀង​ដោយ​ខ្លី​ថា អត់​យល់ ម៉ិច​បាន​ទៅ​គិត​ចឹ​ង ។

ការ​លេចឮ​នូវ​ព័ត៌មាន​ទំនាក់ទំនង​ស្នេហ៍​រវាង​កញ្ញា ទេព បូ​ព្រឹក្ស និង​លោក ជី ដេ​វី​ដ នា​ពេល​នេះ​បាន​កើតឡើង បន្ទាប់​ពី​មុន​នេះ​មានការ​សង្ស័យ​ថា ជី ដេ​វី​ដ អាច​មាន​ទំនាក់​ទំនង​ស្នេហ៍​ជាមួយនឹង​នាង ពេជ្រ សោភា ដែល​នាង​បាន​ខិតខំ​ជួយ​ឲ្យ​ចូល​ក្នុង​ផលិតកម្ម​ហង្ស​មាស និង​បាន​ចាប់​ដៃគូ​ច្រៀង​យ៉ាង​សាក​សម ។ ប៉ុន្តែ​ទំនាក់ទំនង​នេះ​បាន​កាត់​ផ្តាច់ បន្ទាប់​ពី​មាន​ព័ត៌មាន​ផ្ទុះ​ឡើង​ថា អ្នក​ទាំង​ពីរ​បាន​កើត​ជម្លោះ​ជាមួយ​គ្នា ស្រប​ពេល​ដែល​នាង ពេជ្រ សោភា បាន​បង្ហាញ​ពី​គូស្នេហ៍​ថ្មី​របស់​នាង​គឺ​លោក ឆឹ​ម សក្ក​ដា ៕

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ