ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​ជម្រុះ​តាម​តំបន់​នៃ​ព្រឹត្តិការណ៍​លើក​ទី​៥ បាន​បើក​ឆាក​ប្រកួត​នៅ​ព្រះ​សីហ​នុ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹត្តិការណ៍ Tiger Street Football Festival 2017 បាន​វិល​ត្រឡប់​មក​កម្ពុជា​ថ្មី​ម្តងទៀត​ហើយ ក្នុង​រដូវ​កាល​ទី​ប្រាំ​នេះ​។ ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​បាន​ចាប់​បើក​ឆាក​ប្រកួត​នៅ​ឆ្នេរ​អូរ​ឈើទាល

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹត្តិការណ៍ Tiger Street Football  Festival 2017 បាន​វិល​ត្រឡប់​មក​កម្ពុជា​ថ្មី​ម្តងទៀត​ហើយ ក្នុង​រដូវ​កាល​ទី​ប្រាំ​នេះ​។ ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​បាន​ចាប់​បើក​ឆាក​ប្រកួត​នៅ​ឆ្នេរ​អូរ​ឈើទាល ក្នុង​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១១ – ១២ ខែកុម្ភៈ ដោយ​មានការ​ចូលរួម​ពី​ក្រុមបាល់ទាត់​ចំនួន​50​ក្រុម ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​។

នេះ​គឺជា​ខេត្ត​ទី​មួយ​ដែល​ស្រា​បៀរ ថៃ​ហ្គ័​រ បាន​រៀបចំ​ព្រឹត្តិការណ៍ Tiger Street Football  Festival 2017  នេះ ដែល​បាន​បញ្ចប់​យ៉ាង​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​ក្រុមបាល់ទាត់​ជា​ច្រើន​ក្រុម  ជា​ពិសេស​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ ដែល​បាន​ចូល​ទស្សនា​ព្រឹត្តិការណ៍​នេះ​យ៉ាង​សប្បាយ​រីករាយ​។ ក្រៅពី​ការ​ទស្សនាការ​ប្រកួត​បាល់ទាត់​ពី​ក្រុម​នីមួយ​ៗ​ដែល​សុទ្ធតែ​មាន​កីឡាករ​ល្អ​ៗ​ដែល​បាន​បង្ហាញ​ពី​សី្ទ​ល និង​បច្ចេកទេស​លេង​យ៉ាង​ស្ទាត់ជំនាញ និង​ឆាប់រហ័ស ដើម្បី​ស៊ុត​បញ្ចូល​ទី​យកឈ្នះ​គូប្រកួត  ទស្សនិកជន​ទាំង​ក្នុងស្រុក ទាំង​ក្រៅ​ស្រុក បាន​កម្សាន្ត​អារម្មណ៍​ជាមួយនឹង​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​នៅ​លើ​ទីលាន និង​ក្រៅ​ទីលាន ដូច​ជា​ការ​សម្តែង​ក្បាច់​រាំ​ពី​ក្រុម​នារី​រាំ​ដ៏​ស្រស់​ស្អាត  លេង​ហ្គេ​ម​កម្សាន្ត  និង​ដាក់​តាំង​លក់​សម្ភារ​កីឡា មាន​លក់​ជូន​ពិសេស​សម្រាប់​ការ​ជាវ​ផលិតផល​ស្រា​បៀរ​ថៃ​ហ្គ័​រ​។  អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​ឆាក​តន្ត្រី​ដ៏​ធំ​សម្បើម និង​ឡូយ​អស្ចារ្យ រចនា​ជា​រាង​កុង​តែ​ន័​រ រំលេច​ជាមួយ​ភ្លើង LED ពិតជា​ស្អាត និង​ប្លែក​អស្ចារ្យ​។  មាន​អ្នក​ទស្សនា​ជា​ច្រើន​ពាន់​ចូលរួម​កម្សាន្ត និង​រីករាយ​ជាមួយ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​របស់​ស្រា​បៀរ ថៃ​ហ្គ័​រ  ពីរ​រាត្រី​ពេញ​ដែល​ចូលរួម​សំដែង​ដោយ​តារាចម្រៀង​ល្បី​ៗ​ជួរ​មុខ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា ខេមរៈ សិរីមន្ត ឱ​ក សុគន្ធ​កញ្ញា ពេជ្រ សោភា ឆ​ន សុវណ្ណ​រាជ ដេ​វីត សួ​ស វី​ហ្សា នី​កូ ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ក្រុងព្រះសីហនុ​ពីរ​យប់​ជាប់​ៗ​គ្នា​។

ការ​ប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger Street Football Festival 2017 នឹង​ធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ នៅ​ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃ​ទី​១៨  ដល់​ថ្ងៃ​ទី ១៩ ខែកុម្ភៈ នៅ​បរិវេណ​ផ្សារ​ទំនើប​ភូ​ពុ​យ​។