ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែនាង​មានផ្ទៃពោះ ទើបបែកធ្លាយ​រឿង

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ក្រោយ​ពាក់ព័ន្ធ​ករណី​រំ​.​លោ​.​ភ​សេ​.​ពស​.​ន្ថ​វៈ​លើ​នារី​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​រហូត​ដល់​មាន​ផ្ទៃពោះ ហើយ​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ចុះ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១២ កញ្ញា ២០២២ ស្ថិត​នៅ​ខេត្តក្រចេះ ។…

ខេត្តក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ក្រោយ​ពាក់ព័ន្ធ​ករណី​រំ​.​លោ​.​ភ​សេ​.​ពស​.​ន្ថ​វៈ​លើ​នារី​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​រហូត​ដល់​មាន​ផ្ទៃពោះ ហើយ​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ចុះ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១២ កញ្ញា ២០២២ ស្ថិត​នៅ​ខេត្តក្រចេះ ។ នេះ​បើ​យោង​តាម​បណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​របស់​នារី​រង​គ្រោះ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១២​កញ្ញា កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី រួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ដា ក្រោម​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ូ សុ​បុ​ណ្ណា ស្នងការ​នគរបាល​ខេត្តក្រចេះ ដោយ​មានការ​សម្របសម្រួល​ពី​លោក លោក គឺ ប៊ុ​ណ្ណា​រ៉ា ព្រះ​រាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​រំ​.​លោ​.​ភ​សេ​.​ព​.​ស​ន្ថ​.​វៈ លើ​ស្ត្រី​សតិ​មិន​ប្រក្រតី​រហូត​មាន​ផ្ទៃពោះ ។

មន្ត្រី​នគរបាល​ស្រុក​ចិត្រ​បុរី​បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ឃិ​ន សុខ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ជួរ​ក្រូ​ចុំ ឃុំ​ថ្ម​អណ្ដើក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។ ចំណែក​ស្ត្រី​រង​គ្រោះ​អាយុ​២១​ឆ្នាំ មាន​សតិ​ពុំ​ប្រក្រតី​(​សង្ស័យ​ជំងឺឆ្កួតជ្រូក​) ។

​​​​​​​​​​​​​​ប្រភព​បញ្ជាក់​ទៀត​ថា យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា កាលពី​ថ្ងៃ​ទី​០៤ មេ​សា ឆ្នាំ​២០២២ វេលា​ម៉ោង​១៩ និង​០០​នាទី ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​រំ​.​លោ​.​ភ​.​សេ​.​ពស​.​ន្ថ​វៈ​ទៅ​លើ​នារី​ជន​រង​គ្រោះ​ប្រាកដ គ្រា​ដែល​ខ្លួន​ស្នាក់​នៅ​ក្បែរ​គ្នា ។ ជនសង្ស័យ​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ដោយ​ខ្លួន​ឃើញ​ជន​រង​គ្រោះ ដើរមក​ក្បែរ​អណ្តូងទឹក​ក្រោយ​ផ្ទះ​តែ​ម្នាក់ឯង ឃើញ​ឱកាសល្អ ខ្លួន​ក៏​ធ្វើ​សកម្មភាព​រំ​.​លោ​.​ភ​ទៅ​លើ​ជន​រង​គ្រោះ​បាន​សម្រេច​តែ​ម្តង នឹង​បាន​បន្ត​រំលោភ​ជា​បន្តបន្ទាប់​ទៀត​នៅ​កន្លែង​ផ្សេង​ៗ​គ្នា រហូត​ជន​រង​គ្រោះ​មាន​ផ្ទៃពោះ ទើប​បែក​ការណ៍​ដល់​អាណាព្យាបាល ប្តឹង​ចាប់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ឃិ​ន សុខ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​បន្ត​នីតិវិធី​ក្រោយ​កសាង​សំណុំរឿង​រួចរាល់​៕

អត្ថបទសរសេរ ដោយ