ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហាន ! ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​ដុះ​ស្លែ យក​ទៅ​ដុសក្អែល (​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សេចក្តី​រាយ​ការ​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ប្រតិបត្តិការ

ខេត្តសៀមរាប ៖ សេចក្តី​រាយ​ការ​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​ដុះ​ស្លែ​នៅ​ទីតាំង​២​ផ្សេង​គ្នាឃាត់​ខ្លួន​បាន​អ្នកលេង​ល្បែងស៊ីសង​ប្រុស​-​ស្រី​ចំនួន​២២​នាក់ ។

តាម​សម្តី​របស់​លោក​វរសេនីយ៍ទោ​បានឱ្យ​ដឹង​ទៀត​ថា ក្រុម​អ្នកលេង​ល្បែងស៊ីសង​ប្រុស​-​ស្រី ដែល​បាន​ឃាត់ខ្លួន​ទាំង​២២​នាក់​នោះ​មាន​២​ទីតាំង​៖ ទីតាំង​ទី​១-​ឃាត់ខ្លួន​បាន​១៣​នាក់ ជា​អ្នក​ភ្នាល់​ល្បែងស៊ីសង​(​បញ្ជល់មាន់​) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រៀក សង្កាត់​សៀមរាប និង​ទីតាំង​ទី​២-​ឃាត់ខ្លួន​បាន​ប្រុស​-​ស្រី​រួម​ទាំង​ម្ចាស់ផ្ទះ​ដែល​កំពុង​លេងបៀរ​នោះ​មាន​ចំនួន​ប្រហែល​៩​នាក់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងផ្ទះ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​២២​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សួរនាំ​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​នៅឡើយ ៕