ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ម្នាក់ បាត់​ការ​ចង​ចាំ​ភ្លេច​ទាំង​គូស្នេហ៍ ចុង​ក្រោយ​ចាប់ចិត្ត​ស្រលាញ់​បុរស​ដដែល​សា​ជា​ថ្មី

7 ឆ្នាំ មុន

នារី​ម្នាក់​បាត់បង់​ការ​ចង់​ចាំ​សូ​ម្បី​តែ​ឈ្មោះ​របស់​ខ្លួន និង​ក្រុម​គ្រួសារ ។ មិនតែប៉ុណ្ណោះ​គូស្នេហ៍​របស់​នាង​ក្លាយជា​មនុស្ស​ប្លែក​មុខ​ប៉ុន្តែ​ដោយសារ​តែ​គុណសម្បត្តិ​ល្អ​របស់​គេ ធ្វើ​ឱ្យ​នាង​លង់​ស្នេហ៍​ជា​ថ្មី ។ នៅ​ក្នុង​មួយ​ជីវិត

នារី​ម្នាក់​បាត់បង់​ការ​ចង់​ចាំ​សូ​ម្បី​តែ​ឈ្មោះ​របស់​ខ្លួន និង​ក្រុម​គ្រួសារ ។ មិនតែប៉ុណ្ណោះ​គូស្នេហ៍​របស់​នាង​ក្លាយជា​មនុស្ស​ប្លែក​មុខ​ប៉ុន្តែ​ដោយសារ​តែ​គុណសម្បត្តិ​ល្អ​របស់​គេ ធ្វើ​ឱ្យ​នាង​លង់​ស្នេហ៍​ជា​ថ្មី ។ នៅ​ក្នុង​មួយ​ជីវិត​មនុស្ស​តើ​អាច​លង់​ស្នេហ៍​បាន​ប៉ុន្មាន​លើក ? អាច​ជា​ចម្លើយ​ដ៏​ពិបាក ដោយ​អ្នកខ្លះ​អាច​លង់​ស្នេហ៍​បានជា​ច្រើន​លើក រីឯ​អ្នកខ្លះ​ទៀត​បាន​តែ​មួយ​លើក ប៉ុន្តែ​សម្រាប់​នារី​រូប​នេះ​លង់​ស្នេហ៍​លើ​បុរស​ម្នាក់​ដល់​ទៅ​២​លើក គឺជា​រឿង​ពិត​ព្រោះ​នាង​បាត់បង់​ការ​ចង​ចាំ ។

នារី​ដែល​បាត់​ការ​ចង​ចាំ​​ឈ្មោះ Jessica Sharman រឿងរ៉ាវ​របស់​នាង​បាន​បង្ហើប​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៧ ។ នា​ឆ្នាំ​២០១០ Jessica អាយុ​១៩​ឆ្នាំ បាន​កើត​ជំងឺ​ឆ្កូត​ជ្រូក​ធ្វើ​ឱ្យ​បាត់បង់​ការ​ចង​ចាំ​ទាំងស្រុង ចាំ​មុខ​មនុស្ស​ក្នុង​ក្រុម​គ្រួសារ​មិន​បាន សូ​ម្បី​តែ​គូស្នេហ៍​ដែល​សេពគប់​គ្នា​អស់​រយៈពេល​៥​ខែ គឺ​លោក Rich Bishop ក៏​ភ្លេច​ដែរ ។ ទោះបីជា​បែប​នេះ​ក៏​ដោយ គូស្នេហ៍​របស់​នាង​មិន​ទៅ​ណា​ឆ្ងាយ​ទេ គេ​នៅ​ថែទាំ​នាង​ជា​រៀង​រហូត​ទោះបីជា​នាង​ចាំ​មិន​បាន​ក៏​ដោយ ។

នៅ​ថ្ងៃ​ទី​៣ មីនា ២០១៦ នៅ​ពេល​នាង​Jessica ជិះ​រថភ្លើង​ក្រោម​ដី​ទៅ​ធ្វើការ ជំងឺ​របស់​នាង​រើ​ជា​ថ្មី ធ្វើ​ឱ្យ​នាង​សន្លប់ ដោយ​មាន​លោក Rich ជា​អ្នក​នាំ​នាង​ទៅ​កន្លែងធ្វើការ ។ នៅ​ពេល​នាង​ដឹងខ្លួន​ឃើញ​ក្រុម​គ្រួសារ​អង្គុយ​នៅ​ជុំវិញ​ខ្លួន ប៉ុន្តែ​នាង​ចាំ​មិន​បាន​ទេ ។

ឃើញ​ដូច្នេះ​គូស្នេហ៍​របស់​នាង​តាំងចិត្ត​នៅ​ក្បែរ​នាង និង​ផ្តល់​កម្លាំងចិត្ត​នៅ​ពេល​នាង​ជួប​ការ​ពិបាក ។

ទាក់ទិន​នឹង​ស្ថានភាព​ជីវិត​របស់​នាង Jessica ទោះបីជា​បាត់​ការ​ចង​ចាំ​ក៏​ដោយ ប៉ុន្តែ​ភាព​ខុស​ប្លែក​របស់​នាង​ចាប់​កកើត​ជា​ថ្មី​ដោយ​នាង​និយាយ​ថា «​ទោះបីជា​ខ្ញុំ​ចង​ចាំ​រឿងរ៉ាវ​ដែល​កើតឡើង​មិន​បាន​ក៏​ដោយ ប៉ុន្តែ​អ្វី​សំខាន់​បំផុត​ក្នុង​ពេល​នេះ​អាច​បង្កើត​ជា​ថ្មី​បាន​គឺ​លោក Rich នៅ​ក្បែរ​ខ្ញុំ​ជា​រៀង​រហូត ពេល​នេះ​គេ​ថែទាំ​ខ្ញុំ​នៅផ្ទះ ។ សម្ព័ន្ធភាព​របស់​យើង​មានកា​រវិ​វ​ឌ្ឍ​ច្រើន ហើយ​ខ្ញុំ​ស្រឡាញ់​គេ ការ​ដែល​មាន​រូបគេ​នៅ​ទី​នេះ ខ្ញុំ​សំណាងល្អ​បំផុត​» ៕