ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រូវ​រង្វាន់​1,22​លាន​ដុ​ល្លារហើយ​ បែរ​ជា​​ប្តឹង​ក្រុមហ៊ុន​ឆ្នោតថា ​បំផ្លាញ​ជីវិត​ខ្លួនទៅវិញ

7 ឆ្នាំ មុន

កាលពី​ឆ្នាំ​២០១៣ នាង​Jane Park អាយុ​១៧​ឆ្នាំ ជនជាតិ​ស្កុ​តលែ​ន មាន​ក្តី​រំភើប​នៅ​ពេល​ដឹង​ថា​ខ្លួន​ជា​អ្នក​ត្រូវ​រង្វាន់​១,២២​លាន​ដុល្លារ ពី​ឆ្នោត​«EuroMillions» ។ នារី​នោះ​រស់នៅ​ផ្ទះ​តូច​មួយ មាន​ក្តី​សង្ឃឹមថា នឹង​មាន​

កាលពី​ឆ្នាំ​២០១៣ នាង​Jane Park អាយុ​១៧​ឆ្នាំ ជនជាតិ​ស្កុ​តលែ​ន មាន​ក្តី​រំភើប​នៅ​ពេល​ដឹង​ថា​ខ្លួន​ជា​អ្នក​ត្រូវ​រង្វាន់​១,២២​លាន​ដុល្លារ ពី​ឆ្នោត​«EuroMillions» ។ នារី​នោះ​រស់នៅ​ផ្ទះ​តូច​មួយ មាន​ក្តី​សង្ឃឹមថានឹង​មាន​ភាព​សំបូរ​សប្បាយ​ជាង​មុន​ដោយសារ​ប្រាក់​ដ៏​ច្រើន​នោះ ។

នាង​មិន​យល់​ស្រប​ដូច​ម្តាយមីង​ដែល​ថា រង្វាន់​ដែល​ឈ្នះ​នោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​នាង​ទេ ។

បច្ចុប្បន្ន​Jane Park​អាយុ​២១​ឆ្នាំ បាន​យល់​ពី​អត្ថន័យ​ដែល​ម្តាយមីង​ធ្លាប់​ប្រាប់ និង​កំពុង​ចង់​ដំណើរ​តាម​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន​«Camelot»​ដែល​ចេញ​លទ្ធផល​ឆ្នោត​EuroMillions​ព្រោះ​យល់​ថា បណ្តោយ​ឱ្យ​ក្មេង​មិន​គ្រប់​អាយុ​ឈ្នះ​រង្វាន់​ធំ និង​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​មួយ ។

«Mirror»​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៧ ផ្សាយ​ថា​នាង​Jane Park​បាន​ចោទ​លាភ​សំណាង​ដ៏​សន្ធឹកសន្ធាប់​នោះ​ថា បំផ្លិចបំផ្លាញ​ជីវិត​របស់​ខ្លួន​ទាំងស្រុង ។ នាង​បង្ហើប​ឱ្យ​ដឹង​ថា ប្រាក់​ដែល​បាន​មក​ធ្វើ​ឱ្យ​នាង​ភ្លើតភ្លើន ទិញ​សម្លៀក​បំពាក់​កាបូប និង​ស្បែកជើង ទំនើប​ៗ ដោយ​ចំណាយ​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​នៅ​ចុង​ស​ប្តា​ហ៍រ​ហូត​ធ្វើ​ឱ្យ​ជួប​ផល​ពិបាក​ក្នុង​ការ​រក​គូស្រករ និង​ត្រូវ​ប្រឈម​មុខ​នឹង​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ច្រើន​ទៀត ។

បណ្តឹង​របស់​នាង​Jane Park​នៅ​មិន​ទាន់​ប្រាកដ​ថា​ធ្វើ​ឡើង​នៅ​ពេល​ណា​ទេ ។ ចំណែក​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​និយាយ​ថា ការ​កំណត់​អាយុ​ទៅ​លើ​អ្នក​ឈ្នះ​រង្វាន់​នោះ ជា​តួនាទី​របស់​រដ្ឋសភា​មិនមែន​ក្រុមហ៊ុន​ទេ ៕