ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៃ​ឡើង​ចឹ​ង ! ឆេះ​គំនរ​ឈើ សង្ស័យ​រឿង​មិន​ឱ្យ​បេះ​ផ្លែ​ឈូក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អណ្ដាតភ្លើង​ឆេះ​គំនរ​ឈើ​ក្រោយ​ផ្ទះ​មួយ​កន្លែង​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​មើលឃើញ​

រាជធានី​ភ្នំពេញ ៖ អណ្ដាតភ្លើង​ឆេះ​គំនរ​ឈើ​ក្រោយ​ផ្ទះ​មួយ​កន្លែង​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​មើលឃើញ​ហើយ​ស្រែកហៅ​ម្ចាស់ផ្ទះ​ឲ្យ​ពន្លត់​ទាន់​ពេលវេលា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ កុម្ភៈ ត្រង់​ចំណុច​ផ្ទះ​លេខ​១១៩ ផ្លូវ​១៩២៨​ហៅ​ផ្លូវ​ម៉ុង ឫ​ទ្ធី ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ ពុធ ឆាន អាយុ​៤៥​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​កំពុង​តែ​អង្គុយ​នៅ​ម្ដុំ​ស្តុ​ប​ម៉ុង​ឫ​ទ្ធី ស្រាប់តែ​ឃើញ​អណ្ដាតភ្លើង​បាន​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ ទើប​រូប​គាត់​ជិះ​ម៉ូតូ​ទៅ​ប្រាប់​ម្ចាស់ផ្ទះ​ដែល​កំពុង​តែ​គេង​លក់​យ៉ាង​ស្កប់ស្កល់​នៅ​ក្នុងផ្ទះ​នោះ​ឱ្យ​យក​ទឹក​មក​ពន្លត់ ព្រោះ​ខ្លាច​ភ្លើង​រាលដាល​ឆេះ​ផ្ទះបាយ​ដែល​នៅ​ឆ្ងាយ​ពី​គំនរ​ភ្លើង​ប្រមាណ​ជា​៤​ទៅ​៥​ម៉ែត្រ​ប៉ុណ្ណោះ ។

បើ​តាម​សម្ដី​របស់​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា ដើម​ឡើយ​នៅ​ក្រោយ​ផ្ទះ​គាត់​មាន​ស្រះ​ទឹក​ដែល​មាន​ដាំ​ឈូក​នៅ​ពេញ​ត្រពាំង​នោះ ហើយ​នៅ​ខាងក្រោយ​ផ្ទះ​របស់​គាត់​មាន​ការដ្ឋាន​សំណង់​មួយ​ដែល​កំពុង​តែ​សាងសង់ ដោយ​មាន​កម្មករ​សំណង់​ចេះ​តែ​មក​បេះ​ឈូក​ក្នុង​ត្រពាំង​នោះ ថែម​ទាំង​មក​បត់​ដៃ​បត់ជើង​នៅ​ម្ដុំ​នោះ​ទៀត ទើប​រូប​គាត់​ដេញ​អ្នក​ទាំងនោះ​មិន​ឲ្យ​មក​បេះ​ផ្លែ​ឈូក​ទៀត ទើប​គាត់​សង្ស័យ​ថា អាច​ជា​កម្មករ​សំណង់​នោះ​ខឹង​នឹង​គាត់​ទើបបាន​ជា​មក​ដុត​គំនរ​ឈើ​សំណង់​ដែល​គាត់​ទិញ​មក​ទុក​ដុត​នំអន្សម​នោះ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​ខាងលើ​មិន​បាន​ទាក់ទង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពន្លត់​នោះ​ទេ គឺ​គ្រាន់តែ​ដងទឹក​ក្នុង​ពាង​ខ្លួនឯង​យក​មក​ពន្លត់​ប្រមាណ​ជា​២០​នាទី​ក្រោយមក​ទើប​អគ្គិភ័យ​ខាងលើ​រលត់​ជា​ស្ថាពរ ៕