ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​ៗ​លើកទឹកចិត្ត​កុមារ​រង​គ្រោះ​នៅ​មណ្ឌល​សុ​ម៉ា​លី​ម៉​ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចែករំលែក​ក្តី​ស្រឡាញ់ និង​ចូលរួម​ទិវា​នៃ​ក្តី​ស្រឡាញ់​របស់​ប្រជាជន​នា​ពិភពលោក មណ្ឌល​សុ​ម៉ា​លី​ម៉​ម ដែល​ផ្ទុក​ទៅ​ដោយ​កុមារ​រង​គ្រោះ និង​ជន​ចាស់ជរា​បាន​ប្រារព្ធ​កម្មវិធី​ផ្តល់​ក្តី​ស្រឡាញ់​ដល់​បណ្តា

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចែករំលែក​ក្តី​ស្រឡាញ់ និង​ចូលរួម​ទិវា​នៃ​ក្តី​ស្រឡាញ់​របស់​ប្រជាជន​នា​ពិភពលោក មណ្ឌល​សុ​ម៉ា​លី​ម៉​ម ដែល​ផ្ទុក​ទៅ​ដោយ​កុមារ​រង​គ្រោះ  និង​ជន​ចាស់ជរា​បាន​ប្រារព្ធ​កម្មវិធី​ផ្តល់​ក្តី​ស្រឡាញ់​ដល់​បណ្តាជន​រង​គ្រោះ​ទាំងនោះ ។ កម្មវិធី​នេះ​ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី​យឹ​ម ឆៃ​លី​ន និង​មានការ​ចូលរួម​ពី​អ្នក​តារាចម្រៀង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​;​អ្នក​នាង​ពេជ្រ សិរីរ​ត្ន័ និង​លោក​អេ​ឡិច ចិ​ន្ត្រា ។

ការ​បង្កើត​បរិយាកាស​រីករាយ​នេះ​ធ្វើ​ឱ្យ​កុមារ​រង​គ្រោះ​ដោយ​អំពើ ផ្សេង​ៗ និង​ជន​ចាស់ជរា​ទទួល​បាន​ភាព​កក់ក្តៅ​ប្រកបដោយ​ភាព​រីករាយ​ដោយ​ឃើញ​ជាក់ច្បាស់​ពី​ការ​ស្រឡាញ់​រាប់អាន​របស់​សិល្បករ​ល្បី និង​អ្នក​ផ្សេង​ទៀត​ដោយ​មិន​ទុក​ពួក​គេ​នៅ​ឯកា​ឬ​ស្អប់ខ្ពើម ។ មានការ​បើក​ចិត្ត​យក​សភាព​ស្និទ្ធស្នាល​ផ្តល់​យ៉ាង​រួសរាយ​ជូន​ពួក​គ នេះ​ជា​ទឹកចិត្ត​ប្រពៃ​មួយ ។ ជា​ការ​ចែករំលែក​ទឹកចិត្ត​មនុស្សធម៌ នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់ លោកស្រី​យឹ​ម ឆៃ​លី​ន បាន​ចែក​ជូន​អាហារ ភេសជ្ជៈ និង​សម្ភារ​សិក្សា​មួយ​ចំនួន​ដល់​កុមារ​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​ផ្លូវភេទ និង​ក្មេង​កំព្រា​នៅ​មណ្ឌល​សុ​ម៉ា​លី​ម៉​ម ។ នាំ​ម្ហូបអាហារ​មួយ​ចំនួន​មាន​សម្លការី នំ​បញ្ចុក នំ​បុ័ង ភី​ហ្សា ភេសជ្ជៈ​ចែក​ជូន​ក្នុង​បរិយា​កាស​រីករាយ​ទាំងអស់​គ្នា ។

ជា​រឿយ​ៗ​លោកស្រី​យឹ​ម ឆៃ​លី​ន តែងតែ​ផ្តល់​ជូន​នូវ​ក្តី​ស្រលាញ់ ការ​អាណិតអាសូរ ដល់​ជន​ទី​ទ័លក្រ ចាស់ជរា​និង​ក្មេង​កំព្រា និង​ជន​រង​គ្រោះជា​ច្រើន​ទៀត​ក្នុង​ន័យ​មនុស្ស​ធម៌ ។

លោកស្រី​យឹ​ម ឆៃ​លី​ន បាន​ផ្តាំ​ដល់​កុមារ​រង​គ្រោះ និង​ជន​ចាស់ជរា​ឱ្យ​ខំតស៊ូ​និង​ត្រូវ​មាន​សង្ឃឹម​ក្នុង​ជីវិត ព្រមទាំង​ថែរក្សា​សុខភាព ។

«  ត្រូវគិត​ថា​មិន​ឯកា​ទេ​គឺ​នៅ​មាន​អ្នក​ស្រឡាញ់​គាំទ្រ​ជា​កម្លាំងចិត្ត ហើយ​កុមារ​ទាំងអស់​ត្រូវ​តបស្នង​មក​វិញ​នូវ​ការ​ខំរៀន​សូត្រ​ធ្វើ​ជា​មនុស្ស​ល្អ​ក្នុង​សង្គម​ជាតិ​» ៕