ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន ! ក្នុង​រយៈពេល​១​ថ្ងៃចាប់​បាន​៧​នាក់​ និង​វត្ថុ​តាងយក​ទៅ​តុលាការ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ការិយាល័យ​បទល្មើស​គ្រឿងញៀ.ន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន

ខេត្តសៀមរាប ៖ ការិយាល័យ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន បាន​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់​ខ្លួន​​បានជា​បន្តបន្ទាប់​​ចំនួន​៧​នាក់ នៅ​ទីតាំង​ផ្សេង​គ្នាក្នុង​ថ្ងៃ​តែ​មួយនៅ​ខេត្តសៀមរាប ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ស្ថិត​នៅ​ចំណុច​ក្នុងភូមិ​សាស្ត្រស្រុក​អង្គរធំ , ស្រុក​ជីក្រែង និង​​នៅ​សង្កាត់់​ស្រ​ង៉ែ ក្រុង​សៀមរាប ។

បើតាមប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំង​៧​នាក់​នោះ​មាន ទី​១-​ឈ្មោះ ពេជ្រ សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​សែនសប្បាយ​១ ស្នាក់​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ជា​អ្នក​ជួញដូរ ទី​២-​ឈ្មោះ ប៉ោង ចក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ជា​អ្នក​ចាត់ចែង ទី​៣-​ឈ្មោះ អ៊ុ​ន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ជា​អ្នក​ចាត់ចែង ទី​៤-​ឈ្មោះ កុយ កំសត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ជា​អ្នក​ប្រើប្រាស់ ទី​៥-​ឈ្មោះ វឿ​ន ពេ​ង​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជាង​ពិ​ដាន ស្នាក់​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ជា​អ្នក​ចាត់ចែង ទី​៦-​ឈ្មោះ ឡង ឡើយ អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​អង្គរ​ក្រៅ សង្កាត់​គោក​ចក ជា​អ្នក​ប្រើប្រាស់ និង​ទី​៧-​ឈ្មោះ ឡេ​ង លី​ណា អាយុ​៣៦​ឆ្នាំ ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង​ ។

បន្ទាប់​ពី​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់ ស្មើនឹង​១,០៥​ក្រាម និង​ទូរ​សព្ទ័​២​គ្រឿង ៕