ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យចំនួន៨នាក់ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត

7 ឆ្នាំ មុន

ខេត្តកំពត ៖ កម្លាំង​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀ.ន​ខេត្តកំពត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​៨​នាក់​ព្រមទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់

ខេត្តកំពត ៖ កម្លាំង​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខេត្តកំពត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​៨​នាក់​ព្រមទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន​៣​ករណី​នៅ​កន្លែង​ផ្សេង​ៗ​គ្នា វេលា​ម៉ោង​១២​និង​១៥​នាទី ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​។ លោក​វរសេនីយ៍ឯក ទូច ឌ​ន នាយការិយាល័យ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នរ​គ​បាល​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រត្តិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់ នៅ​ក្នុងស្រុក​ទឹកឈូ ស្រុក​បន្ទាយមាស និង​ក្រុង​កំពត​។

ករណី​ទី​១ នៅ​ភូមិ​កំពង់​ក្រុង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ​។ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ (​ប្រុស​) រួម​មាន​១-​ឈ្មោះ ស៊ន សង អាយុ​១៧​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ២-​ឈ្មោះ ម៉ាត់ ហ្វា​រ៉េ​ត អាយុ​២៤​ឆ្នាំ នៅ​ភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ទី​៣-​ឈ្មោះ នួន ម៉ុ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​កំពង់​ក្រុង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​តូច​។

ករណី​ទី​២​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​១​និង​៥២​នាទី កម្លាំង​ជំនាញ​ស្រុក​បន្ទាយមាស បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទូក​មាស​ខាងលិច បង្ក្រាប​បាន​ករណី​ចែកចាយ​គ្រឿងញៀន​មួយ​ករណី​នៅ​ភូមិ​ប្រ​ផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស​។ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់ (​ប្រុស​) ឈ្មោះ បេន លី​ហុង អាយុ​២២​ឆ្នាំ នៅ​ភូមិ​ត្រាំសសរ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​០១​កញ្ចប់​តូច​។

ករណី​ទី​៣ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​មុខសញ្ញា​ចាស់​ដែល​ធ្លាប់​ចែកចាយ​ថ្នាំ​ញៀន​កន្លង​មក នៅ​សង្កាត់​ក្រើ​យកោះ ក្រុង​កំពត ដកហូត​បាន​តែ​ឧបករណ៍​ប្រើប្រាស់​មួយ​កំ​ប្លេ និង​ស្នាប់ដៃ​មួយ ទូរស័ព្ទ​២​គ្រឿង មិន​មាន​ថ្នាំ​ញៀន​ទេ​។ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៨​នាក់​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕