ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន​២​នាក់​នៅ​ស្រុក​ក្រគរ

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀ.ន​បាន​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម​នៅ​ក្នុង​ខេត្តពោធិ៍សាត់ ហើយ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់

ខេត្តពោធិ៍សាត់ ៖ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​បាន​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម​នៅ​ក្នុង​ខេត្តពោធិ៍សាត់ ហើយ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​ព្រមទាំង​វត្ថុ​តាង​បានជា​បន្តបន្ទាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​។ ជាក់ស្ដែង​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​នគរបាល​ជំនាញ​ស្រុក​ក្រគរ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្បាល​ត្រាច​បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ឃាត់ខ្លួន​អ្នក​ប្រព្រឹត្ត​បាន​ចំនួន​០២​នាក់ និង​ថ្នាំ​ញៀន​ចំនួន​មួយ​កញ្ចប់​ធំ​។

លោក​អធិការ​នគរបាល​ស្រុក​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នេះ​ម្នាក់​ឈ្មោះ ខ្វៃ ម៉េ​ន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ឹ​ម សុទ្ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចម្ការ​ចេក ខាងជើង​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។ ទាំង​ពីរ​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន​ដែល​ស្ថិត​ក្នុង​ការ​តាម​ឃ្លាំមើល​របស់​សមត្ថកិច្ច​យើង​ជា​យូរ​មក​ហើយ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ នោះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ផ្ដល់​ព័ត៌មាន​មក​ថា មុខសញ្ញា​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ កំពុង​ជួប​គ្នា​នៅ​ក្នុងផ្ទះ​ស្ងាត់ជ្រងំ​ក្នុងភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច​ស្រុក​ក្រគរ សង្ស័យ​កំពុង​សេព ឬ​ចែកចាយ​គ្រឿងញៀន​។ ភ្លាម​ៗ​នោះ​យើង​បាន​សហការ​គ្នា​រវាង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​ក្បាល​ត្រាច ចុះ​មក​បង្ក្រាប​ជា​បន្ទាន់​។

កម្លាំង​យើង​បាន​ព​ទ្ធ័​នៅ​កន្លែង​គោលដៅ​ជាប់ ហើយ​បាន​ចូល​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​មួយ​កញ្ចប់​ធំ ដែល​ជា​សារធាតុ​ញៀន និង​ឧបករណ៍​បម្រើ​ឲ្យ​ការ​ជក់​មួយ​ចំនួន​ទៀត​។​ដោយ​មាន​ភស្ដុ​តាង​បែប​នេះ សមត្ថកិច្ច​យើង​ក៏​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​ពីរ​នាក់​តែ​ម្ដង​។ មុខសញ្ញា​ជនសង្ស័យ​ទាំង​២​នាក់​រួម​ជាមួយនឹង​វត្ថុ​តាង​បាន​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​នា​រសៀល​ថ្ងៃ​ទី​១៥​នេះ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕