ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ធំ ឃាត់ខ្លួន​មុខសញ្ញា​គ្រឿងញៀ.ន​បាន​ម្នាក់

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​ធំ បាន​ចុះ​ល្បាត​តាម​មូលដ្ឋាន​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​បាន​ម្នាក់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​ធំ បាន​ចុះ​ល្បាត​តាម​មូលដ្ឋាន​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

បើ​តាម​របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ធំ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍​បាន​ជិះ​ម៉ូតូ​ល្បាត​តាម​មូលដ្ឋាន​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​ជួបនឹង​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់ ទី​១.​ឈ្មោះ អ៊ឹ​ង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​(​ខ្មែរ​) និង​ទី​២.​ឈ្មោះ សុខ អាន (​ហៅ​អា​ចុច​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​ខ្មែរ​) មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយ​គ្នា កំពុង​ជិះ​ម៉ូតូឌុប​គ្នា​កម្លាំង​ក៏​បាន​ហៅ​ឲ្យ​ឈប់​សួរនាំ ស្រាប់តែ​មិន​ទាន់​បាន​ហៅ​ផង​គ្រាន់តែ​ឃើញ​សមត្ថកិច្ច ឈ្មោះ សុខ អាន (​ហៅ​អា​ចុច​) ដែល​ជិះ​ពីក្រោយ​លោត​ចុះ​ពីលើ​ម៉ូតូ​បោះចោល​កញ្ចប់​ថ្នាំ​ញៀន​រត់គេច​ខ្លួន​បាត់​។

រីឯ​ឈ្មោះ អ៊ឹ​ង រ​ដ្ឋា ក៏​បាន​ផ្តួល​ម៉ូតូ​រត់​ដែរ តែ​កម្លាំង​បាន​ដេញ​តាម​ព​ទ្ធ័​ចាប់​បាន​ភ្លាម​ៗ​។ បន្ទាប់​ឃាត់ខ្លួន​សមត្ថកិច្ច​នគរបាល​ដកហូត​បា​នវ​ត្តុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ម៉ា​ទឹកកក​)​ចំនួន​១​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង ម៉ាក​ណូ​គា​(​អិន​ចុច​ពិល​)​ពណ៌​ខ្មៅ ម៉ូតូ​កញ្ចាស់​១​គ្រឿង និង​បារី​ជាតិ​កន្លះ​កញ្ចប់​។ ក្រោយ​សួរនាំ​រួច​នគរបាល​ប៉ុស្តិ៍​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ សុខ អាន ហៅ​(​អា​ចុច​)​ដែល​បាន​រត់គេច​ខ្លួន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕