ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវជាតិលេខ៦ នឹងត្រូវជួសជុល ចាក់​អ៊ុតបេតុងកៅស៊ូបេទីមីណឺ និងដាក់បំពង់លូ  

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ ​​រដ្ឋបាល​រាជធានីភ្នំពេញ​ បានប្រកាសថា ដើម្បីសម្រួលដល់ការធ្វើចរាចរប្រកប​ដោយសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចាប់ផ្ដើមជួសជុលកំណាត់ផ្លូវជាតិលេខ៦ និងដាក់បំពង់លូ…

រាជធានីភ្នំពេញ​៖​ ​​រដ្ឋបាល​រាជធានីភ្នំពេញ​ បានប្រកាសថា ដើម្បីសម្រួលដល់ការធ្វើចរាចរប្រកប​ដោយសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចាប់ផ្ដើមជួសជុលកំណាត់ផ្លូវជាតិលេខ៦ និងដាក់បំពង់លូ ដែលស្ថិតក្នុង​ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបម្រើដល់ការចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣។ ការដ្ឋាននេះ អាចបណ្តាលឱ្យរំខានដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងកំពុងរស់នៅតាមបណ្ដោយកំណាត់​ផ្លូវជាតិលេខ៦​នេះ។

 រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងធ្វើចរាចរឆ្លងកាត់លើកំណាត់​ផ្លូវជាតិលេខ៦ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សូមមេត្តាយោគយល់អធ្យាស្រ័យ ចំពោះការរំខាន ក្នុងដំណើរការការដ្ឋាននេះ។

សូមរម្លឹកថា ចាប់តាំងពីខែសីហា ឆ្នាំ២០២២ កំណាត់​ផ្លូវ​ឈ្នះឈ្នះ ចាប់ពីស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦ ដែលជាផ្លូវចេញចូល​ពហុកីឡដ្ឋាន​ជាតិមរតកតេជោ ជាកន្លែង​ ដែលនឹងត្រូវ​រៀបចំប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ត្រូវបាន​ក្រុមការងារ គាស់រំលើង​ផ្លូវបេតុងចាស់ ដាក់លូផង ​ធ្វើផ្លូវផង និងគាស់ទ្រូងផ្លូវ កាយស្មៅចេញផងដែរ​​។

គេរំពឹងថា ការដ្ឋាន​កាយគាស់​ផ្លូវបេតុង​ចាស់ នៅកំណាត់ផ្លូវវិមានឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ ដល់ស្ពានជ្រោយចង្វារ នឹងត្រូវធ្វើថ្មីរួចរាល់ នៅមុនឆ្នាំ២០២៣ ហើយសង្ឃឹមថា ពេលផ្លូវនេះ ធ្វើថ្មីរួច នឹងលែងមានឡាន​ដឹកដី​ ដឹកខ្សាច់ និងដឹកថ្ម ដែលមួយថ្ងៃៗ នៅលើផ្លូវនេះ មិនដឹង​ប៉ុន្មានឡាន បើកដឹកដី ដឹកខ្សាច់ និងដឹកថ្ម ទាំងយប់ និងទាំងថ្ងៃ ជ្រុះរាយប៉ាយពេញផ្លូវ៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ