ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ប្រាណ​ចង់​ដោះដៃ មិន​ព្រម​ចូល​ស្តីតាមសន្យា ប្តឹង​ប៉ូលិស​ថា​ចាប់រំលោ.ភ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ គូស្នេហ៍​ដែល​ស្រឡាញ់​គ្នា​រហូត​បាន​ខ្លួនប្រាណ​រួច​ហើយ​កន្តើយ​ចង់​ដោះដៃ​មិន​ចូល​ស្តីដណ្តឹង ត្រូវ​ឪពុក​នារី​រង​គ្រោះ​ប្តឹង​ពី​បទ​ចាប់រំលោ.ភ ព្រោះតែ​មិន​ចេះ​

ខេត្តកំពង់ស្ពឺ ៖ គូស្នេហ៍​ដែល​ស្រឡាញ់​គ្នា​រហូត​បាន​ខ្លួនប្រាណ​រួច​ហើយ​កន្តើយ​ចង់​ដោះដៃ​មិន​ចូល​ស្តីដណ្តឹង ត្រូវ​ឪពុក​នារី​រង​គ្រោះ​ប្តឹង​ពី​បទ​ចាប់រំលោភ ព្រោះតែ​មិន​ចេះ​ទទួលខុសត្រូវទ​ង្វើ​របស់​ខ្លួន ។

សមត្ថកិច្ច​នគរបាល​ស្រុក​ឧដុង្គ​បានឱ្យ​ដឹង​ថា ករណី​នេះ​ជា​រឿង​ត្រូវរ៉ូវ​គ្នា ដែល​បាន​កើតឡើងតាំងពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ វេលា​ម៉ោង​១០​យប់នៅ​ក្នុង​ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ។ យុវជនជាប់ចោទ​ឈ្មោះ អ៊ី អ៊ី​ម អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ខាងលើ ចំ​ណែ​ភាគី​ខាង​ស្រី​អាយុ​ទើប​១៥​ឆ្នាំ គឺជា​អនីតិជន ។

សមត្ថកិច្ច​បន្ត​ថា នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ វេលាម៉ោង​១១​និង​៥​នាទី ឪពុក​ក្មេង​ស្រី​បាន​ដាក់​ពាក្យប្តឹង​យុវជន​រូប​នេះ ពី​បទ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​របស់​គាត់​បាន​សម្រេច​ចំនួន​២លើក កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​រូប​នេះ​នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​ជាប់ចោទ​ឆ្លើយ​ថា នេះ​មិនមែន​ជា​ការ​ចាប់រំលោភ​ទេ គឺជា​ការ​ព្រមព្រៀង​គ្នា​ដោយ​មិន​មានការ​បង្ខិតបង្ខំ​ឡើយ ព្រោះ​រវាង​រូប​នាង​និង​រូបគេ​គឺជា​សង្សារ​នឹង​គ្នា​ជា​យូរ​មក​ហើយ ។

ដោយឡែក នារី​រង​គ្រោះ​និយាយ​ថា នាង​និង​ជនជាប់ចោទ​ធ្វើការ​នៅ​រោងចក្រ​ជាមួយ​គ្នា​និង​បាន​ស្រឡាញ់​គ្នា ដោយ​ខាង​ប្រុស​សន្យា​ថា នឹង​ចូល​ស្តីដណ្តឹង​នាង​យក​ធ្វើ​ជា​ប្រពន្ធ រហូត​ដល់នាង​ជឿ​លង់​ចិត្ត​ក៏​បាន​ប្រគល់​ខ្លួនប្រាណ​ឱ្យ​សង្សារ​របស់​ខ្លួន​ដោយ​មិន​ស្រណោះ​ព្រោះតែ​ជឿជាក់​ថា សង្សារ​នឹង​ចូល​ស្តីដណ្តឹង​រៀប​ការ​តាម​ច្បាប់ ។

នារី​រង​គ្រោះ​បន្ត​ថា ក្រោយ​ពី​បាន​ខ្លួនប្រាណ​នាង​ហើយ នៅ​ពេល​នាង​សួរនាំ​រឿង​ចូល​ស្តីដណ្តឹង​ម្តង​ជា​២​ដង សង្សារ​រូប​នេះ​ចេះ​តែ​គេចវេះ​ដូច​ជា​មិន​ចង់​ជួប​ដើម្បី​ទទួលខុសត្រូវ​ក្នុង​ទ​ង្វើ​របស់​ខ្លួន ទើប​នាង​យក​រឿង​នេះ​ប្រាប់​ឪពុក​ម្តាយ ហើយ​ឪពុក​នាង​បាន​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​កោះហៅ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ខែកុម្ភៈ ជនជាប់ចោទ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កសាងសំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ដោយសារ​តែ​គេ​មាន​កំហុស​រួមរ័ក​ជាមួយ​អនីតិជន ៕