ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​បា.ញ់​បង្ហោះ​កាំជ្រួច​មួយ​បញ្ជូន​ផ្កាយ​រណប​បាន​104

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ក្លាយជា​អ្នក​ប្រកួតប្រជែង​សំខាន់​មួយ​នៃ​ទីផ្សារ​អវកាស​ដោយ​បញ្ជូន​ទៅ​កាន់​តារាវិថី​នូវ​ផ្កាយ​រណប​ដល់​ទៅ​១០៤​ជាមួយ​កាំជ្រួច​តែ​មួយ​គត់។

ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ក្លាយជា​អ្នក​ប្រកួតប្រជែង​សំខាន់​មួយ​នៃ​ទីផ្សារ​អវកាស​ដោយ​បញ្ជូន​ទៅ​កាន់​តារាវិថី​នូវ​ផ្កាយ​រណប​ដល់​ទៅ​១០៤​ជាមួយ​កាំជ្រួច​តែ​មួយ​គត់។

នា​វេលា​ម៉ោង​ង​៩​និង​២៨​នាទី​ម៉ោង​ក្នុងស្រុក​កាំជ្រួច PSLV ត្រូវ​បាន​បាញ់​ចេញពី​ទីតាំង​បាញ់​បង្ហោះ SRIHARIKOTA ភាគ​អាគ្នេយ៍​ឥណ្ឌា​ដោយ​ផ្ទុក​ផ្កាយ​រណប​សង្កេត​ផែនដី​ឥណ្ឌា​មួយ​ទម្ងន់​៧១៤​គ​.​ក្រ និង​ផ្កាយ​រណប​តូច​ៗ​របស់​ប្រទេស​នានា​ដែល​មាន​ទម្ងន់​សរុប​៦៦៤​គ​.​ក្រ ។

ទីភ្នាក់ងារ​អវកាស​ឥណ្ឌា ISRO រាយការណ៍​ថា ក្រោយ​ហោះហើរ​រយៈពេល​កន្លះ​ម៉ោង​ល្បឿន​២៧.០០០​គ​.​ម ក្នុង​មួយ​ម៉ោង​បេសកកម្ម​របស់​កាំជ្រួច PSLV-C371 CARTOSAT-2 សម្រេច​បាន​ជោគជ័យ ជាមួយ​ការ​បញ្ជូន​ផ្កាយ​រណប​ដល់​ទៅ​១០៤ ។ ឯតទគ្គ​កម្ម​លើក​មុន​ប្រភេទ​នោះ​ទទួល​បាន​ដោយ​រុ​ស្ស៊ី ជាមួយ​ការ​បញ្ជូន​ផ្កាយ​រណប​៣៩​ទៅ​កាន់​តារាវិថី​ជាមួយ​កាំជ្រួច​តែ​មួយ​កាលពី​ខែមិថុនា ឆ្នាំ​២០១៤ ៕