ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ ៖ ទប់ស្កាត់​គ្រឿងញៀ.ន​មិន​បាន បែរជា​មក​រុះរើ​ផ្ទះ​គាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដឹកនាំ​ដោយ​លោក ហោ វាសនា អភិបាលរង​ខណ្ឌ និង​មានការ​ចូលរួម​ពី​លោក​ …

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដឹកនាំ​ដោយ​លោក ហោ វាសនា អភិបាលរង​ខណ្ឌ និង​មានការ​ចូលរួម​ពី​លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ បាន​វាយ​កម្ទេច​បន្ទាប់​ចំនួន​៦៩ ក្នុង​ចំណោម​៧៣ នៅ​តំបន់​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ឡើង​ខ្ទេច​អស់​ក្នុង​ពេល​តែ​មួយប៉ប្រិចភ្នែក ដោយ​អាជ្ញាធរ​ចាត់​ទុក​ថា តំបន់​នេះ​ជាទី​តាំង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ។

ទន្ទឹម​នឹង​នោះ​គេ​ឃើញ​មន្ត្រី​ភូមិបាល និង​គណៈកម្មការ​ចម្រុះ បាន​ចុះ​ទៅ​វាស់វែង បាញ់ថ្នាំ​សំណង់​ដែល​នៅ​សេសសល់​និង​បាន​ធ្វើ​ជំរឿន​អ្នក​រស់នៅ​តំបន់​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​សុ​វត្តិភាព​ក្នុង​ការ​រស់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៥​កុម្ភៈ​នេះ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​រុះរើ​សំណង់​ដែល​ជាទី​តាំង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៦៩​បន្ទប់ នៅ​សល់​៤​បន្ទប់​ទៀត​ម្ចាស់​បាន​សុំ​តុលាការ​រស់នៅ​ជា​បណ្តោះអាសន្ន ។ ចំពោះ​បន្ទប់​ដែល​រុះរើ​ទាំង​៦៩​នោះ ដំណាក់​កាលពី​ទី​១ កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ​កន្លង​ទៅ អាជ្ញាធរ​បាន​រុះ​ជ​ញ្ចាំ​ង និង​ក្តារក្រាល តែ​ជំហាន​ទី​២ ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ អាជ្ញាធរ​រុះ​ចោល​ទាំងស្រុង​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ការ​រុះរើ​របស់​អាជ្ញាធរ​គឺ​បាន​វាយ​កម្ទេច​ចោល​តែ​ម្តង ធ្វើ​ឲ្យ​សំណង់​ទាំងនោះ​នៅ​រប៉ាត់រប៉ាយ និង​ខ្លះ​ទៀត​នៅ​លើ​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ក៏​មាន​ដែរ ។

លោក ប៉ឹ​ល កុសល អភិបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​វាស់វែង​គឺ​គ្រាន់តែ​ចង់​ដឹង​ពី​ទិន្នន័យ​តំបន់​បឹង​ឈូក តើ​ដី​មាន​ប៉ុនណា ហើយ​រាយការណ៍​ទៅ​សាលា​រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា  ផ្ទះ និង​ដី​របស់​គាត់​បាន​ទិញ​ដោយ​ស្រប​ច្ប​ប់ មិនមែន​ជា​ដី​របស់​រដ្ឋ​ដូច​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​នោះ​ទេ ។ បើសិនជា​ដី​របស់​រដ្ឋ ហេតុ​អ្វី​អាជ្ញាធរ​មិន​ហាមឃាត់​ការ​សាងសង់ និង​ដោះស្រាយ​ជួន​ពួក​គាត់​តាំងពី​ឆ្នាំ​២០០៨ ពេល​ដែល​ភ្លើង​ឆេះ ហើយ​ពេល​ដែល​ពួក​គាត់​បាន​ចូល​សង់ផ្ទះ​ឡើង​វិញ ដោយ​អាជ្ញាធរ​ជា​អ្នក​ធ្វើ​ស្ពាន​ឲ្យ​ដើរ​ទៀត បែរជា​ពេល​នេះ​ចាត់​ទុក​ថា​ជា​ដី​របស់​រដ្ឋ​ទៅ​វិញ ។

ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ថា ទប់ស្កាត់​គ្រឿងញៀន​មិន​បាន បែរជា​មក​រុះរើ​ផ្ទះ​របស់​ពួក​គាត់​ទៅ​វិញ ៕