ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Luis Enrique ទទួលខុសត្រូវ​ចំពោះ​ការ​បរាជ័យ​នៅ​ទឹកដី Paris SG

7 ឆ្នាំ មុន

គ្រូបង្វឹក​ក្លិប​Barcelona លោក​Luis Enrique និយាយ​ថា បរាជ័យ​៤-០​ក្នុង​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ការ​ប្រកួត​UEFA Champions League នៅ​ទឹកដី​Paris SG កាលពី​យប់​ថ្ងៃ​ទី​១៤​កុម្ភៈ​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ឡើយ ។

គ្រូបង្វឹក​ក្លិប​Barcelona លោក​Luis Enrique និយាយ​ថា បរាជ័យ​៤-០​ក្នុង​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ការ​ប្រកួត​UEFA Champions League នៅ​ទឹកដី​Paris SG កាលពី​យប់​ថ្ងៃ​ទី​១៤​កុម្ភៈ​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ឡើយ ។ ការ​បរាជ័យ​នេះ​រូប​លោក​ទទួលខុសត្រូវ​ទាំងអស់ ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នកកាសែត​លោក​Enrique និយាយ​ថា ៖«​តង់​ទី​១ យើង​ប្រហែស​ឱ្យ​ក្រុម​Paris SG ស៊ី​២-០ ដែល​ជា​លទ្ធផល​អាក្រក់​មួយ ។ បន្ទាប់​មក​គ្រាប់​ទី​៣ និង​ទី​៤​កើត​ឡើងជា​បន្តបន្ទាប់ ។ ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល និង​ស្តីបន្ទោស​កីឡាករ​ណា​ម្នាក់​ឡើយ ។ ក្នុង​ការ​ប្រកួត​ពានរង្វាន់​ជើងឯក​អឺរ៉ុប UEFA Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ កីឡាករ​នីមួយ​ៗ​ដូច​ជា​ចាញ់​ប្រៀប​ទឹកដី ឬ​បាត់បង់​ជំនឿ​ចិត្ត​ក្នុង​ការ​យកឈ្នះ​គូប្រកួត ។ យ៉ាងណា​ក៏​ដោយ យើង​នៅ​សល់​ការ​ប្រកួត​១​លើក​ទៀត​នៅ​ជើង​ទី​២ តែ​យើង​ត្រូវការ​៥​គ្រាប់​ដើម្បី​ឈ្នះ​ការ​ប្រកួត​លើក​ក្រោយ​» ។

គួរ​បញ្ជាក់​ថា គ្រាប់​បាល់​ជ័យជម្នះ​ទាំង៤​គ្រាប់​របស់​Paris SG​គឺ​២​គ្រាប់​រកបានដោយ​កីឡាករ​Di Maria​នៅ​នាទី​ទី​១៨និង​៥៥ ឯ​២​គ្រាប់​ទៀត​រកបាន​ដោយកីឡាករ​Draxler​នៅ​នាទី​ទី​៤០ និង​កីឡាករ​Cavani​នៅ​នាទី​ទី​៧១ ។ ទន្ទឹម​គ្នា​នេះ Di Maria ត្រូវ​បាន​គេ​ចាត់ទុកជា​វីរបុរស​ដោយ​រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​ការ​ប្រកួត​កាលពី​យប់​ថ្ងៃ​ទី​១៤ កុម្ភៈ ដែល​ជាទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ និង​ជា​ថ្ងៃ​ខួបកំណើត២៩​ឆ្នាំ​របស់​គេ​ទៀត​ផង ៕