ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ក្នុង​អណ្តូងរ៉ែ​ចិន​មួយ​ស្លា.ប់​9​នាក់

7 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា មនុស្ស​៩​នាក់​ស្លា.ប់​ក្រោយ​ការ​ផ្ទុះ​ក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយ​នៅ​ខេត្ត​ហ៊ូ​ណា​ន់ ភាគ​កណ្តាល​ចិន ។

អាជ្ញាធរ​មូលដ្ឋាន​គូសបញ្ជាក់​ថា ការ​ផ្ទុះ​កើត​មាន​នា​ថ្ងៃ​ទី​១៤

យោង​តាម​ស៊ី​ន​ហួ​ថា មនុស្ស​៩​នាក់​ស្លាប់​ក្រោយ​ការ​ផ្ទុះ​ក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយ​នៅ​ខេត្ត​ហ៊ូ​ណា​ន់ ភាគ​កណ្តាល​ចិន ។

អាជ្ញាធរ​មូលដ្ឋាន​គូសបញ្ជាក់​ថា ការ​ផ្ទុះ​កើត​មាន​នា​ថ្ងៃ​ទី​១៤ កុម្ភៈ វេលា​ម៉ោង​១​និង​៣៧​នាទី​ម៉ោង​ក្នុងស្រុក​នៅ​អណ្តូងរ៉ែ​ធ្យូងថ្ម ZUBAO នៃ​ទីក្រុង LIANYUAN ។  សរុប​មនុស្ស​​២៩​នាក់​ធ្វើការ​ក្នុង​អណ្តូង​ពេល​មាន​គ្រោះថ្នាក់​នេះ ។ មនុស្ស​១៦​នាក់​បាន​ជម្លៀស​ចេញ​ដោយ​សុខ​សប្បាយ​ហើយ​៤​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​នោះ​៣​នាក់​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ។

អណ្តូងរ៉ែ​ធ្យូងថ្ម​នេះ​មាន​សមត្ថភាព​ផលិតកម្ម​ក្នុង​មួយ​ឆ្នាំ​៩០.០០០​តោន​ជា​របស់​ក្រុមហ៊ុន TENGFET COALMINE CO. LTD ស្ថិត​នៅ​ក្នុង​សង្កាត់ DOULISHAN ក្រុង LIANYUAN ៕