ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បណ្តា​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​អាច​បា.ញ់​ដល់​ប្រទេស​ណាខ្លះ​ទៅ?

7 ឆ្នាំ មុន

កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​ប្រកបដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​មួយ​ដែល​នេះ​ជា​ការ​បង្កហេតុ​ថ្មី​គួរ​ឱ្យ​ព្រួយបារម្ភ ។

ការ​បា.ញ់​សាក​មី​ស៊ី​ល​នេះ​ធ្វើ​ឡើង​មួយ​ខែ ក្រោយ​ពី​

កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​ប្រកបដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​មួយ​ដែល​នេះ​ជា​ការ​បង្កហេតុ​ថ្មី​គួរ​ឱ្យ​ព្រួយបារម្ភ ។

ការ​បាញ់​សាក​មី​ស៊ី​ល​នេះ​ធ្វើ​ឡើង​មួយ​ខែ ក្រោយ​ពី​កូរ៉េ​ខាងជើង​ប្រកាស​ថា ខ្លួន​ត្រៀម​ធ្វើ​គ្រប់ពេល​ការ​សាកល្បង​នោះ ។ យោង​តាម​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ថា មីស៊ីល​​នេះ ​រត់​ចម្ងាយ​ប្រមាណ​ជា​៥០០​គីឡូម៉ែត្រ ទៅ​ទិស​ខាងកើត​មុន​ពេល​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន ។ ទោះបី​យ៉ាងណា ចម្ងាយ​នេះ​ត្រូវ​បាន​កម្រិត​ពុំ​មែន​ជា​សមត្ថភាព​ពិត​ប្រាកដ​​របស់​មី​ស៊ី​ល​ប្រភេទ​នោះ ហៅ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ICBM ឡើយ ។

យើង​បាន​បង្ហាញ​ផែនទី​មួយ​ពី​សមត្ថភាព​របស់​មី​ស៊ី​ល​សំខាន់​ៗ ដែល​របប​កូរ៉េ​ខាងជើង​ធ្វើការ​សាកល្បង​ចាប់តាំងពី​ដំណាច់​ទស​វត្ស​ឆ្នាំ​៨០​មក ។ ចម្ងាយ​ឆ្ងាយ​បំផុត​របស់​មីស៊ីល​​ទាំងនេះ​ កំណត់​តាម​រយៈ​ការ​វាយតម្លៃ​មួយ​របស់​ពួក​អ្នក​ជំនាញការ ហើយ​សម្រាប់​ផែនទី​របស់​យើង យើង​បាន​ប្រើប្រាស់​បណ្តា​ទិន្នន័យ​ចេញផ្សាយ​ដោយ​វ៉េបសាយ GLOBALSECURITY.ORG ព្រមទាំង​ដោយ​អ្នកជំនាញ​ការ​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ CSIS ជា​មជ្ឈមណ្ឌល​មួយ​បង្កើត​ឡើង​ដោយ​បណ្តា​អតីត​យោធា​អា​មេ​រិ​ក ។

លើ​ផែនទី​នេះ ​យើង​កំណត់​ថា មី​ស៊ី​ល SCUD-C ឬ HWASONG-6 អាច​បាញ់​បាន​ចម្ងាយ​៥០០​គីឡូម៉ែត្រ ហើយ​មី​ស៊ី​ល NO-DONG ឬ HWASON-7 អាច​បាញ់​បាន​ចម្ងាយ​១.៥០០​គីឡូម៉ែត្រ ។ មី​ស៊ី​ល​ទាំងនេះ ​ផលិត​រវាង​ឆ្នាំ​១៩៨៧ និង​១៩៩២ ព្រមទាំង​កំពុង​ប្រើប្រាស់​រួច​ហើយ ។ ចំណែក​មី​ស៊ី​ល​ធុន MUSUDAN ឬ HWASONG-10 ត្រូវ​បាន​គេ​វាយតម្លៃ​ថា អាច​បាញ់​បាន​ចម្ងាយ​រវាង​ពី​៣.២០០ ទៅ​៣.៩០០​គីឡូម៉ែត្រ ។ សម្រាប់​ពេល​នេះ ​បណ្តា​ការ​សាកល្បង​មី​ស៊ី​ល​ធុន​នេះ​ហាក់​សុទ្ធតែ​បរាជ័យ ។ ចំពោះ​ចម្ងាយ​ឆ្ងាយ​បំផុត​ដែល​មី​ស៊ី​ល​សាកល្បង​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ អាច​រត់​បាន​មាន​ដល់​ប្រមាណ​ជា​១០.០០០​គីឡូម៉ែត្រ ហើយ​ជា​លើក​ដំបូង​តំណាង​ឱ្យ​ការ​គំរាមកំហែង​ដ៏​ពិតប្រាកដ​មួយ​សម្រាប់​ទ្វីបអាមេរិក ព្រមទាំង​អឺរ៉ុប ៕