ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​រត់​ទាំង​បែកពពុះមាត់​ស្កុល​បណ្ដើរ ក្អួតចង្អោរ​បណ្ដើរ មក​ប្រាប់​ម្តាយ​ថា​…

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បាន​រត់​ត្រឡប់​មក​ផ្ទះ​ទាំង​បែកពពុះមាត់​ស្កុល​បណ្ដើរ ក្អួតចង្អោរ​បណ្ដើរ ហើយ​ប្រាប់​ម្តាយ​ថា បាន​ផឹកថ្នាំ​ពុល​បា.ញ់​ស្មៅ​សញ្ញា​ឆ្កែ​អង្គុយ​អស់​កន្លះ​កែវ​ជ័រ​ …

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បាន​រត់​ត្រឡប់​មក​ផ្ទះ​ទាំង​បែកពពុះមាត់​ស្កុល​បណ្ដើរ ក្អួតចង្អោរ​បណ្ដើរ ហើយ​ប្រាប់​ម្តាយ​ថា បាន​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​សញ្ញា​ឆ្កែ​អង្គុយ​អស់​កន្លះ​កែវ​ជ័រ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ចេក ភិ​រុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កសិករ មាន​ឪពុក ឈ្មោះ មុត មុន្នី អាយុ​៤៩​ឆ្នាំ ម្តាយ​ឈ្មោះ អ៊ុ​ក ចាន់​ទី អាយុ​៤៨​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​ភូមិ​កើតហេតុ ។

ម្តាយ​ជន​រង​គ្រោះ​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ប្រើ​កូនប្រុស​ឱ្យទៅ​ជួយ​ដក​ដំឡូង​មី​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ហើយ​សន្យា​ឱ្យប្រាក់​១០​ម៉ឺន​រៀល​សម្រាប់​ចាយវាយ​ទិញ​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន លុះ​ក្រោយ​ពី​កូនប្រុស​បាន​ធ្វើការ​រួចរាល់ ស្រប​ពេល​ដែល​គាត់​អស់ប្រាក់​ពី​ខ្លួន ដោយនៅ​សល់​លុយ​ត្រឹមតែ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ក៏​ហុច​ឱ្យ​កូន​របស់​ខ្លួន ។

ម្តាយ​ជន​រង​គ្រោះ​បន្ត​ទៀត​ថា ពេល​នោះ​កូនប្រុស​គាត់​អត់​ព្រម​ទទួលយក​នោះ​ទេ ហើយ​រករឿង និង​ស្រែក​ទារ​ដដែល​ៗ​ពី​គាត់ ធ្វើ​ឲ្យ​គាត់​ទ្រាំ​មិន​បាន​ក៏​ស្តីបន្ទោស​បន្តិចបន្តួច និង​ណែនាំ​ប្រាប់​កូន​ឱ្យ​ចាំ​២-៣​ថ្ងៃ​ទៀត ព្រោះ​គាត់​កំពុង​តែ​ជំពាក់​បំណុល​គេ​ច្រើន​ណាស់ ។ រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ បាត់​កូនប្រុស​ពី​ផ្ទះ ដើរ​រក​ប្រើ​ឱ្យធ្វើ​ការងារ​មិនឃើញ​សោះ លុះ​មួយសន្ទុះ​ក្រោយ​ស្រាប់តែ​ឃើញ​រត់​ត្រឡប់​មក​ផ្ទះ​វិញ ទាំង​បែកពពុះមាត់ ក្អួតចង្អោរ ហើយ​ប្រាប់​ថា បាន​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​សញ្ញា​ឆ្កែ​អង្គុយ ។ គ្រាន់តែ​ឃើញ​កូន​ស្ថិត​ក្នុង​សភាព​បែប​នេះ​ភ្លាម គាត់​ក៏​ប្រញាប់​ទាញ​ម៉ូតូ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាន់​ពេលវេលា ។

ម្តាយ​ជន​រង​គ្រោះ​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ​កូនប្រុស​របស់​គាត់​មាន​សភាព​ធូរស្រាល​គ្រាន់បើ​ជាង​មុន​ឡើង​វិញ​ហើយ ប្រហែលជា​២-៣​ថ្ងៃ​ទៀត​បន្ទាប់​ពី​តាមដាន​អាការ​ជំងឺ​រួច លោកគ្រូ​ពេទ្យ​នឹង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ៕