ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ប្រដេញ​រុ​ស្ស៊ី T-50 ​ថ្មី​នឹង​ចេញ​ហោះ​ដំបូង​ចុងឆ្នាំ​នេះ

7 ឆ្នាំ មុន

ផ្នែក​សារព័ត៌មាន​របស់​សហគ្រាស​ផលិត​គ្រឿង​ម៉ាស៊ីន ODK រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ​ថា យន្តហោះ​ប្រដេញ​ជំនាន់​ថ្មី​មួយ​នឹង​ចេញ​ហោះហើរ​សាកល្បង​លើក​ដំបូង​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​២០១៧ ។

ផ្នែក​សារព័ត៌មាន​របស់​សហគ្រាស​ផលិត​គ្រឿង​ម៉ាស៊ីន ODK រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ​ ថា យន្តហោះ​ប្រដេញ​ជំនាន់​ថ្មី​មួយ​នឹង​ចេញ​ហោះហើរ​សាកល្បង​លើក​ដំបូង​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​២០១៧ ។

អ្នកនាំពាក្យ​សហគ្រាស​នោះ​ គូសបញ្ជាក់​ថា ​ការ​ផលិត​ម៉ាស៊ីន​ថ្មី​កំពុង​ប្រព្រឹត្ត​ទៅ​តាម​កាលបរិច្ឆេទ​ដែល​បាន​គ្រោងទុក ។ បច្ចុប្បន្ន​បណ្តា​យន្តហោះ​ប្រដេញ​ធុន T-50 បំពាក់​ដោយ​ម៉ាស៊ីន​ដំណាក់កាល​ទី​មួយ ហើយ​ម៉ាស៊ីន​ដំណាក់កាល​ទី​២​ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្លាំង ជាង​ម៉ាស៊ីន​មុន បើ​និយាយ​ពី​ការ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​ និង​កម្លាំង​ដែល​សម​ស្រប​ទាំងស្រុង នឹង​កម្រិត​អន្តរជាតិ​នៃ​ម៉ាស៊ីន​ជំនាន់​ទី​៥ ។

យន្តហោះ​ប្រដេញ T-50 បំពេញ​សេចក្តី​ត្រូវការ​សំខាន់​របស់​យន្តហោះ​ប្រដេញ​ទំនើប​ៗ​ដូច​ជា ​វា​ជា ​«​យន្តហោះ​មាន​បញ្ញា» មួយ ។ រ៉ា​ដា​តែ​មួយ​របស់​វា​ប្រើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សកម្ម​ផលិត​ដោយ​វិទ្យាស្ថាន TIKHOMIRON ដែល​អាច​ចាប់​ឃើញ​រាល់​អ្វី​ដែល​កើត​មាន​ក្នុង​ដែនអាកាស​ និង​នៅ​លើ​ដី​ក្នុង​រង្វង់​ច្រើន​រយ​គីឡូម៉ែត្រ ។ វា​អាច​តាមដាន​គោល​ដៅ​ជា​ច្រើន​ដោយ​បំបាំងកាយ ។ យោង​តាម​បណ្តា​អ្នក​ផលិត​ថា ​វា​អាច​វាយប្រហារ​ដំណាលគ្នា​បណ្តា​គោលដៅ​ទាំងនេះ ​ដោយ​បាញ់​បណ្តា​មី​ស៊ី​ល ។ វា​អាច​វាយ​ប្រហារ​​ទាំង​គោលដៅ​លើ​អាកាស ​ទាំង​គោលដៅ​លើ​ដី ៕