ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ រង់ចាំ​ឱ្យ​រុ​ស្ស៊ី​ប្រគល់​គ្រី​មេ​ឱ្យ​អ៊ុយ​ក្រែ​ន​វិញ

7 ឆ្នាំ មុន

លោក SEAN SPICER អ្នកនាំពាក្យ​សេត​វិមាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​រង់ចាំ​ឱ្យ​រុ​ស្ស៊ី​ប្រគល់​តំបន់​គ្រី​មេ ទៅ​ឱ្យ​អ៊ុយ​ក្រែ​ន​វិញ ហើយ

លោក SEAN SPICER អ្នកនាំពាក្យ​សេត​វិមាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​រង់ចាំ​ឱ្យ​រុ​ស្ស៊ី​ប្រគល់​តំបន់​គ្រី​មេ ទៅ​ឱ្យ​អ៊ុយ​ក្រែ​ន​វិញ ហើយ​ចង់​ឃើញ​ការ​ថយ​ចុះ​នៃ​អំពើ​ហិង្សា​នៅ​អ៊ុយ​ក្រែ​ន ។

លោក SPICER បញ្ជាក់​ថា លោក​ប្រធានាធិបតី​ត្រាំ និយាយ​យ៉ាង​ច្បាស់​ថា លោក​រង់ចាំ​ឱ្យ​រដ្ឋាភិបាល​រុ​ស្ស៊ី​កាត់​បន្ថយ​អំពើ​ហិង្សា​នៅ​អ៊ុយ​ក្រែ​ន ហើយ​ប្រគល់​តំបន់​គ្រី​មេ​ឱ្យ​អ៊ុយ​ក្រែ​ន​វិញ ។ ទន្ទឹម​នឹង​នេះ លោក​ចង់ឱ្យ​មានការ​ស្រុះស្រួល​គ្នា​ពេញលេញ​មួយ​ជាមួយ​រុ​ស្ស៊ី ។

ចំណែក​ព្រឹទ្ធ​សមាជិក​រុ​ស្ស៊ី​មួយ​រូប​មាន​ប្រតិកម្ម​តប​វិញ​ថា ចំពោះ​ការ​ទាមទារ​នេះ ប្រសិនបើ​រុ​ស្ស៊ី​ស្នើ​ឱ្យ​សហរដ្ឋ​អា​មេ​រិ​ក​ប្រគល់​អា​ឡា​ស្កា​ឱ្យ​រុ​ស្ស៊ី​វិញ តើ​សហរដ្ឋ​អា​មេ​រិ​ក​យល់​បែប​ណា​ដែរ? លោក​វិក​ទ័​រ អូ​ហ្សឺ​រ៉ូ​វ ប្រធាន​គណៈកម្មាធិការ​ការពារ និង​សន្តិសុខ​របស់​ក្រុមប្រឹក្សា​សហព័ន្ធ (​ព្រឹទ្ធសភា​រុ​ស្ស៊ី​) ថ្លែង​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ថា គ្រី​មេ​ជា​របស់​រុ​ស្ស៊ី​នឹង​នៅ​តែ​ជា​របស់​រុ​ស្ស៊ី ហើយ​វា​ពុំ​មែន​ជា​កម្មវត្ថុ​នៃ​ការ​ផ្លាស់​ប្តូរ​គ្នា​រវាង​ក្រុង​មូ​ស្គូ និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ឡើយ ។ យោង​តាម​លោក​អូ​ហ្សឺ​រូ​វ អះអាង​ថា ការ​អំពាវនាវ​ឱ្យ​ប្រគល់​គ្រី​មេ​វា​ពុំ​ប្រាកដនិយម​ឡើយ មិន​ខុស​គ្នា ប្រសិនបើ​រុ​ស្ស៊ី​ស្នើ​ឱ្យ​សហរដ្ឋ​អា​មេ​រិ​ក​ប្រគល់​អា​ឡា​ស្កូ​ឱ្យ​ខ្លួន​វិញ​ដែរ ៕