ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​បុក​គ្នា​នៅ​លុ​ច​ហ្សំ​បួរ​ស្លា.ប់​ម្នាក់

7 ឆ្នាំ មុន

យោង​តាម​ប៉ូលិស​លុ​ច​ហ្សំ​បួរ​ថា​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ មានការ​បុក​គ្នា​រវាង​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ​និង​រថភ្លើង​ដឹក​ទំនិញ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លា.ប់​និង​របួស​២​នាក់ ។
បណ្តាសារ​ព័ត៌មាន​លុ​ច​ហ្សំ​បួរ​គូសបញ្ជាក់​ថា

យោង​តាម​ប៉ូលិស​លុ​ច​ហ្សំ​បួរ​ថា​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ មានការ​បុក​គ្នា​រវាង​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ​និង​រថភ្លើង​ដឹក​ទំនិញ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​របួស​២​នាក់ ។
បណ្តាសារ​ព័ត៌មាន​លុ​ច​ហ្សំ​បួរ​គូសបញ្ជាក់​ថា គ្រោះថ្នាក់​កើត​មាន​ក្នុង​រង្វង់​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុងស្រុក​នៅ​ចន្លោះ​ទីក្រុង BETTEMBOURG (​លុ​ច​ហ្សំ​បួរ​) និង​ក្រុង ZOUFFTGEN (​បារាំង​) ។

យោង​តាម​អាជ្ញាធរ​លុ​ច​ហ្សំ​បួរ​ថា អ្នក​បើក​រថភ្លើង​ដឹក​អ្នកដំណើរ​ដែល​ស្លាប់​បាន​បើក​កាត់​សញ្ញា​ឱ្យ​ឈប់ ។ ស្ត្រី​និយោជិត​ម្នាក់​របស់​ក្រុមហ៊ុន​ផ្លូវដែក​លុ​ច​ហ្សំ​បួរ​ជិះ​ក្នុង​រថភ្លើង​ដឹក​អ្នកដំណើរ​រង​របួសស្រាល​ហើយ​អ្នក​បើក​រថភ្លើង​ដឹក​ទំនិញ​រង​របួសធ្ងន់ ៕