ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក OPEC គោរព​កិច្ចព្រមព្រៀង​ក្នុង​ការ​កាត់​បន្ថយ​ទិន្នផល

7 ឆ្នាំ មុន

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) និយាយ​ថា បណ្តា​ប្រទេស​ជា​សមាជិក OPEC ភាគច្រើន​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ទិន្នផល​ប្រេង​ជាស​កល​កាលពី​ថ្ងៃ​សុក្រ ដោយសារ​ប្រទេស​ទាំងនេះ​ព្យាករ​ថា

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) និយាយ​ថា បណ្តា​ប្រទេស​ជា​សមាជិក OPEC ភាគច្រើន​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ទិន្នផល​ប្រេង​ជាស​កល​កាលពី​ថ្ងៃ​សុក្រ ដោយសារ​ប្រទេស​ទាំងនេះ​ព្យាករ​ថា តម្រូវការ​ប្រេង​ទំនងជា​មាន​ភាពរឹងមាំ​បន្ថែម​ទៀត​ជាង​ការ​រំពឹង​ទុក​នៅ​ឆ្នាំ​នេះ  ។

ប្រទេស​ផលិត​ប្រេង​មួយ​ចំនួន ជា​ពិសេស ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​កាត់​បន្ថយ​ច្រើន​ជាង​ការ​ទាមទារ ។ របាយការណ៍​នេះ​កត់​សម្គាល់ថា ៖ « ការ​កាត់​បន្ថយ​ជា​លើក​ដំបូង គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​បំផុត​ក្នុង​គម្រោង​ផ្តួចផ្តើម​ដោយ OPEC » ។

នៅ​ចុងខែ​វិច្ឆិកា ប្រទេស​សមាជិក OPEC បាន​យល់ព្រម​កាត់​បន្ថយ​ទិន្នផល​ប្រេង​ចំនួន​១,២​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​១ មក​រា ជា​ពេលវេលា​ដំបូង​មាន​ចំនួន​៦​ខែ ។
លើស​ពី​នេះ ប្រទេស​មិនមែន​សមាជិក OPEC ដឹកនាំ​ដោយ​រុ​ស្ស៊ី ក៏​បាន​ព្រមព្រៀង​គ្នា​កាលពី​ខែធ្នូ ក្នុង​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​ចំនួន​៥៥៨​ពាន់​បារ៉ែល​ផង​ដែរ ។

គោលបំណង​នៃ​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​នេះ គឺ​ដើម្បី​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​ជាស​កល​ដែល​បាន​ដាក់​សម្ពាធ​ដល់​តម្លៃ​ប្រេង ខណៈ​បច្ចុប្បន្ន វា​មាន​តម្លៃ​ពី​៥០ ទៅ​៥៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ធុង ។

IEA អ្នកវិភាគ​ទីផ្សារ​ថាមពល​សម្រាប់​ប្រទេស​ប្រើប្រាស់​ប្រេង​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ បណ្តា​ប្រទេស​សមាជិក OPEC ភាគច្រើន​បាន​ធ្វើ​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រម​ព្រៀង​នេះ​ហើយ ។ ពួក​គេ​បាន​កាត់​បន្ថយ​ទិន្នផល​ប្រេង​ចំនួន​១​លាន​បារ៉ែល មក​នៅ​ត្រឹម​៣២,១​លាន​បារ៉ែល​ក្នុង​ខែមករា ។

គេ​មានការ​បារម្ភ​ទាក់ទង​នឹង​ការ​អនុ​-​លោម​តាម​ច្បាប់​ដោយ​ប្រទេស​មិនមែន​ជា​សមាជិក OPEC ។ ប្រទេស​រុ​ស្ស៊ី​ព្យាយាម​កាត់​បន្ថយ​ទិន្នផល​ប្រេង​របស់់​ខ្លួន​បន្តិច​ម្តង​ៗ ខណៈ​ប្រទេស​អូ​ម៉​ង់​និយាយ​ថា ខ្លួន​បាន​កាត់​បន្ថយ​តាម​ការ​ប្តេជ្ញា​របស់​ប្រទេស​ខ្លួន ប៉ុន្តែ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ផលិត​លើស​ពី​គោលដៅ​កំណត់​ទៅ​វិញ។

ចំពោះ​តម្រូវការ IEA ព្យាករ​ថា ដោយសារ​មាន​កិច្ចព្រមព្រៀង​ក្នុង​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង តម្រូវការ​ប្រេង​ជាស​កល​គួរតែ​មាន​ភាព​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ជាង​ការ​រំពឹង​ទុក​ពេល​ដំបូង ។

ទីភ្នាក់ងារ​នេះ​បាន​បង្កើន​ការ​ព្យាករ​របស់​ខ្លួន​សម្រាប់​រយៈពេល​៣​ខែ​ជាប់​គ្នា ដោយ​គណនា​ថា តម្រូវការ​កើនឡើង​១,៦​លាន​បារ៉ែល នៅ​ត្រឹម​៩៦,៦​លាន​បារ៉ែល​ក្នុង​ឆ្នាំ​២០១៦ ។ តម្រូវការ​នឹង​កើន​ឡើងជា​ថ្មី​ម្តងទៀត​ចំនួន​១,៤​លាន​បារ៉ែល ត្រឹម​៩៨​លាន​បារ៉ែល​នៅ​ឆ្នាំ​នេះ ។

IEA និយាយ​ថា កត្តា​សំខាន់​នៅ​ពីក្រោយ​តម្រូវការ​កើនឡើង​នេះ ដោយសារ​តែ​កំណើន​ខ្លាំង​ជាង​ការ​រំពឹង​ទុក​ក្នុង​តំបន់​អឺរ៉ុប ដែល​ទទួល​ឥទ្ធិពល​មួយ​ផ្នែក​ពី​អាកាសធាតុ​ត្រជាក់​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៦ ។

ប៉ុន្តែ​ប្រសិនបើ​ការ​អនុលោម​តាម​ច្បាប់​ក្នុង​ខែមករា មិន​ប្រែប្រួល IEA បាន​គណនា​ពី​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ជាស​កល​ថា នឹង​មានការ​ថយ​ចុះ​ក្នុង​ស្តុក​ចំនួន​០,៦​លាន​បារ៉ែល។

ទីភ្នាក់ងារ​នេះ​បន្ថែម​ថា ទិន្នផល​ប្រេង​ក្នុង​ស្តុក​មាន​កម្រិត​ខ្ពស់​ខ្លាំង និង​ការ​វាយតម្លៃ​ពី​កម្រិត​កាត់​បន្ថយ​ទិន្នផល​ប្រេង គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រេង​ឆៅ​នៅ​តែ​មាន​តម្លៃ​ដូច​បច្ចុប្បន្ន គឺ​ប្រហែល​៥៥​ដុល្លារ​ក្នុង​១​បារ៉ែល ចាប់តាំងពី​ពាក់កណ្តាល​ខែធ្នូ ។ ទីផ្សារ​ប្រេង គឺ​ស្ថិត​ក្នុង​ការ​ឃ្លាំមើល » ៕