ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ឥណ្ឌូ​ណេ​ស៊ី​អាច​ជួយ​ដល់​ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មហាសេដ្ឋី Hary Tanoesoedibjo របស់​ឥណ្ឌូ​ណេ​ស៊ី​កំពុង​សាងសង់​រមណីយដ្ឋាន​ដ៏​ប្រណីត ដែល​នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Trump Group បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មហាសេដ្ឋី Hary Tanoesoedibjo របស់​ឥណ្ឌូ​ណេ​ស៊ី​កំពុង​សាងសង់​រមណីយដ្ឋាន​ដ៏​ប្រណីត ដែល​នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Trump Group បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទំនាក់ទំនង​របស់​លោក​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក គឺ​ផ្តោត​លើ​អាជីវកម្ម ប៉ុន្តែ​លោក​ក៏​អាច​ជួយ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ប្រសិនបើ​ចាំបាច់ ។

លោក Hary អាយុ​៥១​ឆ្នាំ គឺជា​អគ្គនាយក និង​នាយក​ប្រតិបត្តិ MNC Group កំពុង​តែ​សាងសង់​រមណីយដ្ឋាន​ប្រណីត​២​កន្លែង​នៅ​ឥណ្ឌូ​ណេ​ស៊ី ហើយនឹង​ត្រូវ​គ្រប់គ្រង​ដោយ Trump Hotel Collection ជា​ក្រុមហ៊ុន​នៅ​ក្រោម Trump Organization របស់​លោក​ប្រធានាធិបតី Donald Trump ។

លោក Hary និយាយ​ថា ៖ « ជាមួយនឹង Trump Organization គឺជា​ទំនាក់ទំនង​អាជីវកម្ម​មួយ ។ វា​នៅ​ដដែល​ទាំង​មុន និង​បន្ទាប់​ពី​លោក Trump ក្លាយជា​ប្រធានាធិបតី ហើយ​បើ​ត្រូវការ ខ្ញុំ​អាច​សាកល្បង​ជួយ​បាន » ។

អ្នកដឹកនាំ​ជា​ច្រើន​ក្នុង​ឥណ្ឌូ​ណេ​ស៊ី​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​លើ​ការ​សម្រេចចិត្ត​របស់​លោក Trump ទាក់ទិន​នឹង​គោលនយោបាយ​អន្តោប្រវេសន៍ ។

ប៉ុន្តែ​ឥណ្ឌូ​ណេ​ស៊ី​តែង​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ប្រជាជន​ឥណ្ឌូ​ណេ​ស៊ី​ជា​ច្រើន​បាន​កោតសរសើរ​លោក Obama ដែល​ធ្លាប់​រស់នៅ​ក្នុង​ហ្សា​ការ​តា​ទៀត​ផង ។

ក្នុង​បទ​សម្ភាសន៍​មួយ មុន​ពេល​ឡើង​កាន់​តំណែង​របស់​លោក Trump លោក Hary បាន​បដិសេធ​នឹង​ការ​ព្រួយបារម្ភ​របស់​មន្ត្រី​មួយ​ចំនួន​ថា អាជីវកម្ម​បរទេស​របស់​លោក Trump អាច​នឹង​ធ្លាក់​ក្រោម​ជម្លោះ​អត្ថប្រយោជន៍ ។

លោក Trump និយាយ​ថា ក្រុមហ៊ុន​របស់​លោក​នឹង​មិន​សម្រេច​កិច្ចព្រមព្រៀង​ថ្មី​នៅ​បរទេស ខណៈ​លោក​ជា​ប្រធានាធិបតី​ទេ ហើយ​កូនប្រុស​ទាំង​២​របស់​លោក គឺ Donald Jr. និង Eric នឹង​ជំនួស​តួនាទី​ជា​អាជីវករ​របស់​លោក​ផង​ដែរ ៕