ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​រាប់រយ​នាក់​សម្តែង​ខារ៉ាអូខេ​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកស្រុក​តំបន់​ភ្នំ​ប្រសិទ្ធិ៍​ក្មេង​ចាស់​ប្រុស​ស្រី​បាន​សប្បាយ​រីករាយ​ទស្សនា តារា ល្បី​ៗ​របស់​ផលិតកម្ម​ថោ​ន​សម្តែង​ខារ៉ាអូខេ​បទ​ថ្មី​សម្រាប់​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ ផលិតកម្ម​ថោ​ន​នាំ​តារា​ប្រុស​ស្រី​រាប់រយ​នាក់

រាជធានី​ភ្នំពេញ ៖ អ្នកស្រុក​តំបន់​ភ្នំ​ប្រសិទ្ធិ៍​ក្មេង​ចាស់​ប្រុស​ស្រី​បាន​សប្បាយ​រីករាយ​ទស្សនា តារា ល្បី​ៗ​របស់​ផលិតកម្ម​ថោ​ន​សម្តែង​ខារ៉ាអូខេ​បទ​ថ្មី​សម្រាប់​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ ផលិតកម្ម​ថោ​ន​នាំ​តារា​ប្រុស​ស្រី​រាប់រយ​នាក់​ថត​ខារ៉ាអូខេ​អបអរ​បុណ្យចូលឆ្នាំ​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១៧ ។

ផលិតកម្ម​ថោ​ន​រៀបចំ​ថត​នៅ​ជើងភ្នំ​ប្រសិទ្ធិ៍​។ លោក​ករុណា ពេជ្រ​ដែល​វិ​វ​ឌ្ឍ​ខ្លួន​ពី​តារាចម្រៀង ទៅ​ជា​អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​ផលិតកម្ម​ថោ​ន ឲ្យ​ដឹង​ថា​«​ផលិតកម្ម​ថោ​ន​ឆ្នាំ​នេះ​សម្រិតសម្រាំង​ខ្លាំង​មែនទែន ចំពោះ​ការ​ថត​បទ​ចម្រៀង​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ព្រោះ​មាន​បទ​ចម្រៀង​ច្រើន​ណាស់​សម្រាប់​ចង្វាក់​ប្រពៃណី​ខ្មែរ​យើង​រាំ​កម្សាន្ត ធានា​ថា​ពេញចិត្ត​បំផុត​ក្រោយ​ការ​បញ្ចេញ​សំឡេង​ពី​តារាចម្រៀង​ខ្មែរសុរិន្ទ កញ្ញា​សាយ​ចៃ​, លោក​ខុន ខយ និង​តារា ផ្សេង​ៗ​ទៀត​មាន​មាស សុខ​សោភា​, ឈិ​ត សុវណ្ណ​បញ្ញា ព្រម​ជាមួយ​តារា​ថោ​ន ល្បី​ៗ​ជា​ច្រើន​ទៀត​ដែល​យើង​បាន​ចែក​បទ​ឲ្យ​ច្រៀង​តាម​លំដាប់លំដោយ​មិន​ឲ្យ​ខ្វះខាត​ឡើយ ។ មាន​ប្លង់​ជា​ច្រើន​យើង​ចែក​គ្នា​ថត មាន​ទាំង​ប្លង់​សម្តែង​លើ​ឆាក់​តន្ត្រី  ប្លង់​សម្តែង​តាម​ភូមិ​ទេសភាព​ស្រុកស្រែ​ជាដើម​។ ផលិតកម្ម​ថោ​ន​តែងតែ​រិះរក​គំនិត ថ្មី​ៗ​ជា​ច្រើន​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ចម្រៀង​ចែក​ជូន​បងប្អូន​អ្នក​ស្តាប់​ដូច្នេះ​ហើយ​រំពឹង​ថា​បងប្អូន​នឹង​ជួយ​គាំទ្រ​ចម្រៀង​របស់​ថោ​ន​ជា​បន្ត​ទៀត​» ។

សម្រាប់​កម្មវិធី​ថត​ខារ៉ាអូខេ​នេះ​មានការ​ចូលរួម​ពី​តារាចម្រៀង​ថោ​ន និង​តារា​សម្តែង​ថ្មី​ចាស់​រាប់រយ​នាក់ ។ តារា​ដែល​មាន​វត្តមាន​នា​ឱកាស​នោះ​មាន​ដូច​ជា អ្នក​នាង​យក់ ឋិតរ​ដ្ឋា​, អ្នក​នាង​មាស សុខ​សោភា​, លោក ម៉ៅ ហា​ជី​,  រ៉ា​ប៊ី​, សុគន្ធ ថេ​រ៉ា​យុ​, លោក​រ៉ូ​លី​ន​, នាង​កា​តុ​, កញ្ញា​លី អីុ​វ៉ា​ធី​ណា​, កញ្ញា​ឈិ​ត សុវណ្ណ​បញ្ញា​, លោក​ប៊ឺ​រី​, សាយ សៀ​រ៉ា​, កញ្ញា​ទឹម រ​ដ្ឋា​, អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា​,  បេ​ប៊ី​, ញឹ​ម ចាន់​ថន​, ប៉ុប​ពី​, តូច ស្រី​ពេជ្រ​, អ៊ុ​ន សុធា​, អា​លី​ហ្សា​, ឌួ​ង ហ្សូ​រី​ម៉ា​, អុ​ឹ​ង និមល​, ទេព កញ្ញា​, អឹុម ជីវ៉ា​, គន់ រៀម​រតនៈ​, លី ណូ​រ៉ា​, លោក​ឆា​លី​,  អ​ម្រុ​ង​រ័​ត្ន ជេ​ស៊ី​កា​, ឯក សុ​វ​ណ្ណា​រ័​ត្ន​, នរៈវិទ្យា​, កញ្ញា​មុនី រក្សា​, ប៉ែន សា​រ៉ាវ​, រំដួល​លិច​ទឹក​, ដួង ម៉ា​និច្ច​, ថា​ច ផល្លា​, ឌី​ជេ​អា​ឡូ​ស្កា​, កញ្ញា​លី​លី​, ទឹម វ​ត្តី​, ព្រះ​កាយ​ច័ន្ទ និង​សុធា ពិសិដ្ឋ​ជាដើម ៕