ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ច គ្លូ​នី និង​ភរិយា​មានគភ៌​កូនភ្លោះ

7 ឆ្នាំ មុន

កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​មាន​ពាក្យ​ច​ចាម​អា​រ៉ា​ម​ថា​នាង​Amal Alamuddin​អាយុ​៣៩​ឆ្នាំ ប្រពន្ធ​របស់​លោក​George Clooney​តារា​សម្តែង​អាយុ​៥៥​ឆ្នាំ កំពុង​ពពោះ​កូនភ្លោះ ។
អ្នក​ជិត​ស្និទ្ធ​ប្រាប់​«AFP​​»ថា ​នាង

កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​មាន​ពាក្យ​ច​ចាម​អា​រ៉ា​ម​ថា​នាង​Amal Alamuddin​អាយុ​៣៩​ឆ្នាំ ប្រពន្ធ​របស់​លោក​George Clooney​តារា​សម្តែង​អាយុ​៥៥​ឆ្នាំ កំពុង​ពពោះ​កូនភ្លោះ ។
អ្នក​ជិត​ស្និទ្ធ​ប្រាប់​«AFP​​»ថា ​នាង​Amal​កំពុង​មានគភ៌​កូនភ្លោះ ។ ទោះបីជា​ពួក​គេ​មិន​បាន​បញ្ជាក់​ក៏​ដោយ ប៉ុន្តែ​ពេល​បង្ហាញខ្លួន​ក្នុង​ពិធី​បញ្ចាំង​រឿង​«The White Helmets»​នៅ​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី​១០ មក​រា  ២០១៧ គេ​ឃើញ​ពោះ​របស់​Amal​ប៉ោង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ប៉ាន់​ប្រមាណ​ថា​នាង​កំពុង​មានគភ៌ ។

វេ​ប​សាយ​«Daily Mail»​របស់​អង់គ្លេស​បញ្ជាក់​នា​ពេល​នោះ​ថា នាង​Amal​កំពុង​មានគភ៌​កូនភ្លោះ​ប្រុស​-​ស្រី ។ ជា​លើក​ដំបូង​របស់​នាង​Amal​ដែល​បាន​រៀប​ការ និង​ជា​លើក​ទី​២​របស់​លោក​George Clooney ប៉ុន្តែ​ជា​ការ​មានគភ៌​ជា​លើក​ដំបូង​របស់​អ្នក​ទាំង​២ ៕