ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង អស់​គ្មាន​សល់​ក្លាយជា​ផេះ (មានវីដេអូ)

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង និង​សម្ភារ​ប្រើ​ប្រាក់ ព្រមទាំង​របស់​មាន​តម្លៃ​ទាំងអស់​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់​​​គ្មាន​សល់

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង និង​សម្ភារ​ប្រើ​ប្រាក់ ព្រមទាំង​របស់​មាន​តម្លៃ​ទាំងអស់​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់​​​គ្មាន​សល់ ក្លាយជា​ផេះ​ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក ។ ដោយហេតុ​ការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​១១​និង​៩​នាទី​យប់ ថ្ងៃ​ទី​​១៤ កុម្ភៈ នៅ​ចំណុច​ផ្លូវ​ចូល​សាលាស្រុក​ចាស់ ស្ថិត​ក្នុងភូមិ​អូរ​រណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បានឱ្យ​ដឹង​ថា នគរបាល​បាន​ជួយ​សង្គ្រោះ​ដោយ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​​ទឹក​អស់​ចំនួន​២​គ្រឿង ទើប​អាច​ពន្លត់អគ្គីភ័យ​ដែល​កំពុង​តែ​ឆេះ​យ៉ាង​ខ្លាំង​លាយឡំ​ជាមួយ​ខ្យល់​ដែល​កំពុង​តែ​បោកបក់ ។

យោង​តាម​របាយការណ៍​នគរបាល​បញ្ជាក់​ថា ផ្ទះ​ខាងលើ​មាន​ម្ចាស់​ឈ្មោះ ច​ន រ៉ា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ ជា​កសិករ ។ ទ្រព្យ​សម្បត្តិ​ខូចខាត​សរុប​ទាំង​តម្លៃ​ផ្ទះ​ប្រហែល​១៣.០០០​ដុល្លារ ដោយ​សម្ភារ​ទាំងនោះ​រួម​មាន ទូរទស្សន៍​១​គ្រឿង ទូ​សំអាង​១ គ្រែ​ដេក​​១ ប្រាក់​រៀល​ចំនួន​៦៨​ម៉ឺន សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ដែល​ភាគច្រើន​ធ្វើ​ឡើង​ពី​ឈើប្រណិត ។ បើ​ទោះជា​យ៉ាងណា​សមត្ថ​កិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​បណ្តាល​ឲ្យ​មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​នេះ​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវ​ជ្រាវ ៕