ស្ដ្រី​ទម្ងន់​500​គីឡូក្រាម​ទៅ​វះកាត់​សម្រក​ទម្ងន់​នៅ​ឥណ្ឌា


នាង​ Eman Ahmed Abd El Aty ជនជាតិ​អេ​ហ្ស៊ីប អាយុ​៣៦​ឆ្នាំ បានការ​ទទួលស្គាល់​ថា ជា​ស្ដ្រី​មាន​ទម្ងន់​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ដល់​ទៅ​៥០០​គីឡូក្រាម​ឯណោះ ។ នាង​មិន​អាច​ធ្វើ​ចលនា និង​ចាក​ចេញពីផ្ទះ​បាន​អស់​រយៈពេល​ជាង​២៥​ឆ្នាំ​មក​ហើយ ។ នាង​Aty បាន​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ដោយ​វះកាត់​ក្រពះ​នៅ​មន្ទីរពេទ្យ​ក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

នាង​Abd El Aty ធ្លាប់​ត្រូវ​បដិសេធ​ទិដ្ឋាការ​ចូល​ប្រទេស​ឥណ្ឌា ប៉ុន្ដែ​ក្រោម​ការ​អន្ដរាគមន៍​ពី​រដ្ឋមន្ដ្រី​ការ​បរទេស​ឥណ្ឌា អាច​ធ្វើ​ដំណើរ​ចូល​ព្យាបាល​នៅ​ឥណ្ឌា​បាន ។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​Muffazal Lakdawala វេជ្ជបណ្ឌិត​ប្រចាំ​របស់​អ្នកជំងឺ​បញ្ជាក់​ថា Abd El Aty បាន​ជិះ​យន្ដហោះ «​អ៊ែ​របាស់​» ដោយ​កែ​ច្នៃ​កន្លែង​អង្គុយ​យ៉ាង​ពិសេស​ដើម្បី​បាន​ទៅ​ដល់​ក្រុង​មុម​បៃ ហើយ​នាង​ត្រូវ​នាំ​ទៅ​មន្ទីរពេទ្យ «​សាយ​ហ្វ៊ី​» ។ មុន​ពេល​អ្នកជំងឺ​រូប​នេះ​ទៅ​ដល់​មុម​បៃ មានការ​បញ្ជូន​ក្រុម​គ្រូពេទ្យ​ទៅ​អេ​ហ្ស៊ីប​រយៈពេល​ពី​១០​ថ្ងៃមុន​ដើម្បី​វាយតម្លៃ និង​ប៉ាន់​ប្រមាណ​ពី​ខ្លួនប្រាណ​របស់​អ្នកជំងឺ ដើម្បី​ត្រៀមខ្លួន​ធ្វើ​ដំណើរ​ទៅ​ព្យាបាល ។

«AFP» ផ្សាយ​ថា ប្រសិនបើ​ទម្ងន់​ដងខ្លួន​របស់​Abd El Aty បាន​ទទួល​ការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​ថា មាន​ទម្ងន់​ដល់​ទៅ​៥០០​គីឡូក្រាម​នោះ មាន​ន័យ​ថា នាង​មាន​ទម្ងន់​លើស​នាង​Pauline Potter ជនជាតិ​អា​មេ​រិ​ក ដែល​មាន​ទម្ងន់​២៨៩​គីឡូក្រាម ដែល​ទទួលស្គាល់​ថា ជា​ស្ដ្រី​ធ្ងន់​បំផុត​នៅ​លើ​ពិភពលោក និង​រស់រាន​មាន​ជិ​វិត​ក្នុង​ពេល​បច្ចុប្បន្ន។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ