ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាង សុ​ផា​ឡែ​ន សារភាព​ទាក់ទង​ប្តី​គេ​ព្រោះ​មិនដឹង​ប្រវត្តិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​តាម​រយៈ​ហ្វេ​ស​ប៊ុ​កបាន​ទម្លាយ​អាថ៌​កំបាំង​តារាចម្រៀង​នាង លាង សុ​ផា​ឡែ​ន ដណ្តើម​ប្តី​របស់​ខ្លួន បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង ជា​ពិសេស​អ្នកគាំទ្រ​របស់​តារាចម្រៀង​រូប​នេះ ។

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​តាម​រយៈ​ហ្វេ​ស​ប៊ុ​កបាន​ទម្លាយ​អាថ៌​កំបាំង​តារាចម្រៀង​នាង លាង សុ​ផា​ឡែ​ន ដណ្តើម​ប្តី​របស់​ខ្លួន បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង ជា​ពិសេស​អ្នកគាំទ្រ​របស់​តារាចម្រៀង​រូប​នេះ ។

ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mekarla Zeelo កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​សរសេរ​សារ​បង្ហោះ​ជាមួយនឹង​រូបភាព​របស់​តារាចម្រៀង​នាង លាង សុ​ផា​ឡែ​ន និង​បុរស​ជា​តារាចម្រៀង​ម្នាក់​ដែល​អះអាង​ជា​ស្វាមី​របស់​ខ្លួន​ថា «​ស្គាល់​ស្រី​អ្នកចម្រៀង​នេះ​ដែរ​ទេ ? ស្រី​អ្នកចម្រៀង ដែល​ថោកទាប​ទាក់ទង​ប្តី​គេ បើ​ទោះជា​ដឹង​គេ​មាន​ប្រពន្ធ​កូន​ក៏​ដោយ​ចុះ ធ្លាប់​តេ​ទៅ​និយាយ​គ្នា​ស្រួល​ៗ បែប​ភាសា​មនុស្ស​ហើយ វា​ថា​ឈប់ តែ​ធាតុ​ពិត វា​មិន​បាន​ឈប់​នោះ​ទេ ថែម​ទាំង​រំអុក​ប្តី​គេ​ឱ្យ​យក​វា​ទៅ​អនាគត​ទៀត ។ ហួស​ពី​ការ​ទ្រាំ​បាន​ហើយ​ដែល​​ខ្ញុំ​ត្រូវ​លាក់​ការ​ឈឺចាប់​ហ្នឹង​តែឯង ដែល​មនុស្ស​ថោកទាបរ​ស់បាន​សុខ ហើយ​គ្មាន​អ្នក​ណា​ដឹង​ពីមុខ​មាត់​ពិត​វា ! គេ​មាន​ប្រពន្ធ​កូន​ហើយ​នៅ​ប្រើ​ភាព​ថោកទាប​ក្នុង​ការ​ឆក់​ប្តី​គេ​ទៀត មិន​អាណិត​ដល់​ប្រពន្ធ​កូន​គេ​ដែល មិនដឹងខ្យល់​ទៀត នៅ​បណ្តើ​គ្នា​ទៅ​ណា​ចេញ មុខ​ចេញ​មាត់​មិន​ខ្មាស​ឆ្កែ​ឆ្មា​សោះ តែ​ថា​ទៅ​បើ​វា​ចេះ​ខ្មាស វា​ធ្វើ​អីុ​ចឹ​ង​ទៅ​មិន​រួច​ទេ ។

ចង់​ដឹង​ថា​វា​មាន​ដែល​គិត​ទេ បើ​រឿង​ហ្នឹង​កើត​លើ​គ្រួសារ​វា​វិញ នឹង​គិត​យ៉ាង​មេច មើល​តែ​មុខ​មិន​សម​ថោក​ថ្នាក់​ហ្នឹង​សោះ តែ​ធាតុ​ពិត​ថោក​ហួស​ពី​ការ​ស្មាន ។ គ្មាន​សមត្ថ​ភាព រក​ប្រុស​បាន ឱ្យ​តែ​ឃើញ​ប្តី​អ្នក​ណា​ទាក់​ភ្លាម និយាយ​ទៅ​ស្រលាញ់​តែ​ប្តី​គេ ។ មក​ពី​ខ្ញុំ និង​ក្រុម​គ្រួសារ​ជា​មនុស្ស​ជឿ​លើ​បុណ្យ​បាប បើ​ប៉ះ​ចំ​គេ​ហ៊ាន ប្រហែលជា​ស្រី​ហ្នឹង​មិនដឹង​ទៅ​ជា​ស្អី​ទៅ​ហើយ​ទេ » ។

បន្ទាប់​ពី​បែកធ្លាយ​រឿង​នេះ តារាចម្រៀង​ក្នុង​ផលិតកម្ម​ភ្លេង​រី​ខ​ត​នាង​លាង សុ​ផា​ឡែ​ន អះអាង​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ថា នាង​ទទួលស្គាល់​ពី​ការ​ទាក់ទង​ជាមួយ​បុរស​ដែល​ជា​តារាចម្រៀង​ឈ្មោះ​T.O មែន ប៉ុន្តែ​មក​ពី​នាង​មិន​បានដឹង​ថា គេ​មាន​ប្រពន្ធ​ពី​មុន​មក​ទេ ។ បើសិនជា​នាង​ដឹង​នាង​មិន​ទាក់ទង​ប្តី​គេ​ដាច់ខាត ប៉ុន្តែ​អ្វី​ដែល​សំខាន់​ពេល​នេះ​កេរ្តិ៍ឈ្មោះ​នាង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ ពាសពេញ​ហ្វេ​ស​ប៊ុ​ក ដូច​ជា​ត្រូវ​ដុត​កេរ្តិ៍ឈ្មោះ​នាង​ទាំងស្រុង​តែ​ម្តង​» ។

លាង សុ​ផា​ឡែ​ន បញ្ជាក់​បន្ទាប់​ពី​បែកធ្លាយ​រឿង​នេះ​មក​ពួក​នាង​ទាំង​ពីរ​បាន​ផ្តាច់​ការ​ទាក់ទង​គ្នា​ហើយ ខណៈ​ពេល​ដែល​តារាចម្រៀង​លោក TO ក៏​អះអាង​ស្រ​ដៀង​គ្នា​នេះ​ដែរ៕