ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដ៏​គួរ​ឱ្យ​ខ្លាច​ទាំង​បីនៃ​មរណភាព​មាតា​ពេល​សម្រាលកូន

7 ឆ្នាំ មុន

ស្ថានភាព​មួយ​នៅ​ក្នុងអំឡុងពេល​សម្រាលកូន​ត្រូវ​គេ​ស្គាល់​ថា ជា​ការ​ស្លា.ប់​ម្តាយ ។ ការ​ស្លា.ប់​ម្តាយ​អាច​ជា​ឧប្បត្តិហេតុ​រន្ធត់​យ៉ាង​ខ្លាំង​សម្រាប់​ក្រុម​គ្រួសារ ។ ក្នុង​ករណី​មួយ​ចំនួន​នៃ​ការ​ស្លា.ប់​ម្តាយ​នៅ​ពេល​សម្រាល បើ​

ស្ថានភាព​មួយ​នៅ​ក្នុងអំឡុងពេល​សម្រាលកូន​ត្រូវ​គេ​ស្គាល់​ថា ជា​ការ​ស្លាប់​ម្តាយ ។ ការ​ស្លាប់​ម្តាយ​អាច​ជា​ឧប្បត្តិហេតុ​រន្ធត់​យ៉ាង​ខ្លាំង​សម្រាប់​ក្រុម​គ្រួសារ ។ ក្នុង​ករណី​មួយ​ចំនួន​នៃ​ការ​ស្លាប់​ម្តាយ​នៅ​ពេល​សម្រាល បើ​ម្តាយ​នោះ​មាន​បញ្ហា​សុខភាព​ច្រើន ទារក​ក៏​មានឱកាស​ស្លាប់​ផង​ដែរ ។ ការ​សម្រាលកូន ក៏​ដូច​មធ្យោបាយ​វេជ្ជសាស្ត្រ​ផ្សេង​ទៀត​ដែរ វា​អាច​មាន​ផលវិបាក​មួយ​ចំនួន​ដល់​រាង​កាយ​យើង ដូច្នេះ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ។ ដូច្នេះ​សូម​មើល​មូលហេតុ​ទូទៅ​ទាំង​បី​ចំពោះ​ការ​ស្លាប់​ម្តាយ​តាម​រយៈ​អត្ថបទ​ខាងក្រោម​នេះ​។

១-​លើសឈាម
មូលហេតុ​ទូទៅ​នៃ​ការ​ស្លាប់​ម្តាយ​នៅ​ពេល​សម្រាលកូន គឺ​ម្តាយ​មាន​ជំងឺលើសឈាម ឬ​សម្ពាធ​ឈាម​ខ្ពស់ ។ បើសិនជា​ម្តាយ​មាន​ជំងឺ​នេះ​រួច​ទៅ​ហើយ​មុន​ពេល​សម្រាលកូន វា​នឹង​អាច​កើនឡើង​កាន់តែ​ខ្លាំង​ក្នុងអំឡុងពេល​សម្រាលកូន ជំរុញ​ឱ្យ​មានការ​បាត់បង់​ឈាម​កាន់តែ​ធ្ងន់ ឬ​មាន​បញ្ហា​គាំងបេះដូង ដោយសារ​តែ​ការ​កន្ត្រាក់​របស់​ស្បូន ដូច្នេះ​អាច​បណ្តាល​ឱ្យ​ម្តាយ​ស្លាប់​បាន ។ ដូច្នេះ​ម្តាយ​ដែល​មាន​ជំងឺលើសឈាម​គួរតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​ពេល​សម្រាលកូន ។

២-​ការ​ហូរ​ឈាម​ពេល​បង្កើតកូន
ការ​ហូរ​ឈាម​ពេល​បង្កើតកូន គឺជា​ការ​សង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ​ដែល​អាច​បង្ក​ឱ្យ​ម្តាយ​ស្លាប់​បាន​ក្នុងអំឡុងពេល​ផ្តល់​កំណើត ។ ក្នុង​ករណី​នេះ​មានការ​ហូរ​ឈាម​យ៉ាង​ច្រើន​​នៅ​ខាងក្នុង​រាង​កាយ​ស្ត្រី​ក្រោយ​ពេល​ឆ្លងទន្លេ ។ ដូច្នេះ​ប្រសិនបើ​គ្រូពេទ្យ​មិន​អាច​បញ្ឈប់​ការ​ហូរ​ឈាម ឬ​ប្រសិនបើ​ការ​ព្យាបាល​ជា​បន្ទាន់​មិន​ធ្វើ​ឲ្យ​ទាន់​ពេលវេលា ការ​ហូរ​ឈាម​ដ៏​ច្រើន​នេះ​អាច​នាំ​ខូច​សរីរាង្គ បណ្តាល​ឱ្យ​ម្តាយ​អាច​ស្លាប់​បាន ។

៣-​រហែក​ស្បូន
មូលហេតុ​មួយ​ផ្សេង​ទៀត​នៃ​ការ​ស្លាប់​ម្តាយ​ពេល​សម្រាលកូន​គឺជា​ការ​រហែក​ស្បូន ។ ក្នុងអំឡុងពេល​សម្រាលកូន ស្បូន​របស់​ស្ត្រី​ទទួល​រង​ការ​កន្ត្រាក់​យ៉ាង​ខ្លាំង​ដើម្បី​រុញ​ទារក​ចេញ​មក​ក្រៅ​តាម​រយៈ​ការ​បើក​ទ្វារមាស​នេះ ។ ក្នុង​ករណី​មួយ​ចំនួន​ការ​កន្ត្រាក់​នេះ​ខ្លាំង​ពេក ដូច្នេះ​អាច​ធ្វើ​ឲ្យ​ស្បូន​រហែក ជំរុញ​ឲ្យ​មានការ​ហូរ​ឈាម​ច្រើន ហើយ​ចុង​ក្រោយ​នឹង​ធ្វើ​ឲ្យ​ម្តាយ​ស្លាប់​បាន ៕