ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក់ ឋិតរ​ដ្ឋា និង​ឈិ​ត សុវណ្ណ​បញ្ញា បង្ហាញខ្លួន​ច្បាស់​ហើយ​នៅ​ផលិតកម្ម​ថោ​ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស អ្នក​នាង​យក់ ឋិតរ​ដ្ឋា និង​កញ្ញា​ឈិ​ត សុវណ្ណ​បញ្ញា បង្ហាញ​ច្បាស់​ហើយ​ថា​ពួក​នាង​ចូល​ផលិតកម្ម​ថោ​ន ។

ក្រោយ​ពី​ការ​លាឈប់​ពី​ផលិតកម្ម​ហង្ស​មាស​របស់​តារាចម្រៀង

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស អ្នក​នាង​យក់ ឋិតរ​ដ្ឋា និង​កញ្ញា​ឈិ​ត សុវណ្ណ​បញ្ញា បង្ហាញ​ច្បាស់​ហើយ​ថា​ពួក​នាង​ចូល​ផលិតកម្ម​ថោ​ន ។

ក្រោយ​ពី​ការ​លាឈប់​ពី​ផលិតកម្ម​ហង្ស​មាស​របស់​តារាចម្រៀង​ល្បី​អ្នក​នាង​យក់ ឋិតរ​ដ្ឋា​និង​កញ្ញា​ឈិ​ត សុវណ្ណ​បញ្ញា​មក គេ​សង្ស័យ​ថា​អាច​នឹង​ចូល​ផលិតកម្ម​ថោ​ន ហើយ​ទីបំផុត​បែប​នោះ​មែន​។ ទាំង​យក់ ឋិតរ​ដ្ឋា និង​ឈិ​ត សុវណ្ណ​បញ្ញា មាន​បទ​ចម្រៀង​ថ្មី​នៅ​ក្នុង​ផលិតកម្ម​ថោ​ន ដើម្បី​ស្រូប​យក​ភាព​លេចធ្លោ​ជា​ថ្មី ក្រោយ​ចប់​ភាព​សៅហ្មង​ជាមួយ​ផលិតកម្ម​ហង្ស​មាស​មក ។ ទាំងរ​ដ្ឋា និង​បញ្ញា មាន​បទ​ចម្រៀង​ប្រជាប្រិយ​ម្នាក់​ចំនួន​៥​បទ នៅ​ផលិតកម្ម​ថោ​ន ។

អ្នក​នាង​យក់ ឋិតរ​ដ្ឋា​លើក​ឡើង​ថា មូលហេតុ​នៃ​ការ​ចាកចេញ​របស់​នាង​ព្រោះតែ​ផលិតកម្ម​ហង្ស​មាស​មិន​ឱ្យ​បទ​ចម្រៀង​នាង​ច្រៀង​អស់​រយៈពេល​ជា​យូរ ដូច្នេះ​ហើយ​ស្វាមី​នាង​ជំរុញ​ឱ្យ​ចាកចេញ ។

យក់ ឋិតរ​ដ្ឋា បាន​បង្ហាញ​វត្តមាន​ក្នុង​ផលិតកម្ម​ថោ​ន​ដំណាលគ្នា​នឹង​វត្តមាន​តារាចម្រៀង​ស្រី​ឈិ​ត សុវណ្ណ​បញ្ញា និង​ផលិតករ​លោក​អិុ​ន ទី​តូ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧​នៅ​ទីតាំង​ថត​បទ​ចម្រៀង​នា​ជើងភ្នំ​បាសិត ។ យក់ ឋិតរ​ដ្ឋា និយាយ​ថា នាង​សម្រេចចិត្ត​ចាកចេញ​ព្រោះតែ​ផលិតកម្ម​ហង្ស​មាស​មិន​បាន​ផ្តល់​បទ​ចម្រៀង​ឱ្យ​នាង​តាម​កាលកំណត់ ធ្វើ​ឱ្យ​នាង​បាត់បង់​ទីផ្សារ ។ ពី​ដំបូង​នាង​មិន​ដាច់​ចិត្ត​ចាកចេញ​ទេ ប៉ុន្តែ​ស្វាមី​នាង​ជំរុញ​ឱ្យ​នាង​ចាកចេញ​ដោយ​ស្វាមី​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការ​ឱ្យ​បោះបង់​ហង្ស​មាស ។ នាង​ធ្លាប់​នៅ​ផលិតកម្ម​ជា​ច្រើន​តែ​មាន​តែ​ផលិតកម្ម​ហង្ស​មាស​មួយ​គត់​ដំអក់​ក្នុង​ការ​ទម្លាក់​បទ​ចម្រៀង​ឱ្យ​នាង​ច្រៀង រហូត​បាត់​ឱកាស​ពង្រីក​ទីផ្សារ​ការងារ​សិល្បៈ​របស់​នាង ។

អ្នក​នាង​យក់ ឋិតរ​ដ្ឋា​និយាយ​ថា​«​ក្រោយ​ពេល​សម្រេចចិត្ត​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស នាង​ខ្ញុំ​ទទួល​បានការ​ស្នើ​ឱ្យ​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​គឺ​ហួសពេល ព្រោះតែ​នាង​ខ្ញុំ​ទទួល​យក​កិច្ចសន្យា​ពី​ផលិតកម្ម​ថ្មី​រួច​ទៅ​ហើយ ។ ក្រោយ​ពី​ចូល​មក​កាន់​ទ្រនំ​ថ្មី​នាង​ខ្ញុំ​ហាក់​មានឱកាស​ច្រើន ដែល​មិន​ត្រឹមតែ​បទ​ចម្រៀង​សម្រាប់​ចូល​ឆ្នាំ​ថ្មី​ទេ សូ​ម្បី​តែ​សំណើ​បទ​​ចម្រៀង​របស់​នាង​ខ្ញុំ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ផលិតកម្ម​យល់ព្រម​ដែរ ។ នាង​ខ្ញុំ​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​និពន្ធ​បទ​ភ្លេង​ទំនុកច្រៀង ល្អ​ៗ​សម្រាប់​នាង​ខ្ញុំ​ច្រៀង ហើយ​បាន​ដាក់​ទៅ​ខាង​ផលិតកម្ម​ថោ​ន គឺ​ផលិតកម្ម​នេះ​ទទួលយក​ទាំងអស់​» ។

ចំពោះ​តារាចម្រៀង​ឈិ​ត សុវណ្ណ​បញ្ញា​វិញ​មិន​ចង់​និយាយ​អ្វី​វែង​ឆ្ងាយ​ទេ នាង​បាន​ត្រឹមតែ​លើក​ឡើង​ថា​នឹង​ពង្រឹងសមត្ថភាព​ឱ្យ​ល្អ ខណៈ​នៅ​ផលិតកម្ម​ថោ​ន ។ «​ខ្ញុំ​មាន​អារម្មណ៍​​ភ័យ​អរ​តែ​ដូច​ជា​សប្បាយ​ចិត្តច្រើន​ជាមួយ​បរិយាកាស​ថ្មី​បែប​នេះ ។ នាង​ខ្ញុំ​មាន​តែ​ផ្ញើ​បទ​ចម្រៀង​ថ្មី​ពី​ផលិតកម្ម​ថោ​ន​ជូន​អ្នកគាំទ្រ​ដែល​ស្រឡាញ់​ការ​ច្រៀង​របស់​នាង​ខ្ញុំ និង​ជូនពរ​មាន​សេចក្តីសុខ​ក្នុង​ឆ្នាំ​ថ្មី​ទាំងអស់​គ្នា និង​ជួយ​គាំទ្រ​ស្នាដៃ​ថ្មី​របស់​នាង​ខ្ញុំ​នៅ​ថោ​ន​ផង​ដែរ​» ៕