ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ខណៈ​កំពុង​រត់​ម៉ូតូឌុប ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូ​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ R6 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ …

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូ​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ R6 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្រាប់តែ​ជនសង្ស័យ​៣​នាក់​ហៅ​ឲ្យ​ឌុ​ប ហើយ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ សួន វណ្ណ​ថន ហៅ​ពៅ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មានស្រុក​កំណើត​ក្នុងភូមិ​ត្រ​ពាំ​ពោធិ៍ ឃុំ​ត្រពាំង​ពោធិ៍ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​គាត់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៧ ឡើង​តែម​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1G-6119 តាម​បណ្ដោយ​ផ្លូវ R6 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​៣​នាក់​នៅ​ឈរ​តាម​ផ្លូវ ហើយ​បាន​ហៅ​ម៉ូតូ​របស់​គាត់​ឲ្យ​ឌុ​ប​ពី​ចំណុច​កើតហេតុ​ដល់​សួនច្បារ​ក្ដាន់​ពីរ ក្នុង​នោះ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​សួរ​គាត់​ថា ត្រឹមហ្នឹង​ពូ​យក​ប៉ុន្មាន​ដែរ គាត់​ក៏​បាន​ប្រាប់​ថា ក្មួយ​ឲ្យ​ប៉ុន្មាន​ក៏​គាត់​យក​ដែរ ពេល​នោះ​ជនសង្ស័យ​ម្នាក់​បាន​ដើរមក​ជិត​គាត់​ហើយ​ប្រាប់​ថា ២​ពាន់​រៀល​យក​ដែរ​អី ស្រាប់តែ​គ្នា​គេ​ម្នាក់​ទៀត​និយាយ​ថា ដឹង​ទៅ​ធ្វើ​អី​ផង ភ្លាម​នោះ​ជនសង្ស័យ​ម្នាក់​បាន​ដើរមក​ទះ​គាត់​មួយ​ដៃ​ចំ​សៀតផ្កា​ខាងស្ដាំ បណ្ដាល​ឲ្យ​គាត់​ដួល​ហើយ​វង្វេងវង្វាន់ ហើយ​គាត់​បាន​រត់​ផង​ស្រែក​ផង ថា ចោរ​ៗ ទើប​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ជិះ​ម៉ូតូ​គាត់​ទៅ​បាត់ សល់​ពីរ​នាក់​ទៀត​បាន​រត់​ចូល​ក្នុង​ការដ្ឋាន​ចិន​ដើម្បី​គេចខ្លួន តែ​ភ្លាម​ៗ​នោះ​គាត់​បានរ​ត់ម​ករក​សមត្ថកិច្ច​ដែល​បាន​យាម​នៅ​ការដ្ឋាន​ចិន​ក្បែរ​នោះ​ឲ្យ​ជួយ​តាម​រក ។

ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា គាត់ និង​សមត្ថកិច្ច​ម្នាក់ បាន​ចូល​ទៅ​កន្លែង​សម្រាក​នៅ​ក្នុង​ការដ្ឋាន​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​កំពុង​សំងំ​ពួន​ក្នុង​មុង សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​មក​ប៉ុស្ដិ៍​នគរបាល​ស្រះ​ចក​ដើម្បី​ធ្វើការ​សួរនាំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ឆ​ន វុ​ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្បែរ​នោះ មានស្រុក​កំណើត​ក្នុងភូមិ​រហាត់ទឹក ឃុំ​ស្វាយ ស្រុក​ស្វាយ ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕