ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ខពួក​ចោរប្លន់​អ្នកលក់​មាស ប្តូរ​ប្រាក់​នៅ​ផ្សារ​ថ្មីកំពង់ចាម​ម្នាក់​ទៀត​ត្រូវ​ចាប់ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៧​នេះ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៧​នេះ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​បក្ខពួក​ក្រុម​ចោរប្លន់​អាជីវករ​លក់​មាស និង​ប្តូរ​ប្រាក់​នៅ​ផ្សារ​ថ្មី​ខេត្តកំពង់ចាម​ម្នាក់​ទៀត​ជា​ស្ត្រី កំពូល​ចោរ​ដុះ​ស្លែ​ជំនាញ​ខាង​(​បុក​ទូរ​)​បន្លំ​យក​មាស ប្រាក់ ល្បីល្បាញ និង​ជាប់គុក​មិនសូវ​បាន​យូរ​។ ចោរ​ស្រី​រូប​នោះ​ឈ្មោះ សុខ វណ្ណ​នី ហៅ ភិន អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​មុខ​វត្ត​ឈូក​វ៉ា សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៧ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ នគរបាល​ខេត្តកំពង់ចាម និង​នគរបាល​ខេត្តសៀមរាប បាន​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​អាជីវករ​លក់​មាស និង​ប្តូរ​ប្រាក់​នៅ​ផ្សារ​ថ្មី ខេត្តកំពង់ចាម​បាន​៣​នាក់ និង​ដកហូត​រថយន្ត​បាន​២​គ្រឿង ហើយ​សមត្ថកិច្ច​នៅ​បន្ត​ស្វែងរក​ចាប់ខ្លួន​បក្ខពួក និង​មេខ្លោង​ថែម​ទៀត​។ ជនសង្ស័យ​៣​នាក់​មាន ទី​១.​ឈ្មោះ  ពៅ សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​២.​ឈ្មោះ សុខ ស៊ីនួន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​ទី​៣.​ឈ្មោះ សុខ សំ​អឿ​ន ហៅ​ពីង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លុះដល់​ល្ងាច​ថ្ងៃ​ទី​១៤ កុម្ភៈនេះ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដឹកនាំ​ដោយ​ ឧត្តមសេនីយទោ ង៉េង ជួរ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោក​វរៈសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន្ទ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​នោះ​បាន​ម្នាក់​ទៀត​គឺ​នាង (​ភិន​) ជា​មុខសញ្ញា​ចាស់ និង​ដុះ​ស្លែ​ជំនាញ​បុក​ទូរ លួច​យក​មាសប្រាក់ លុយកាក់ របស់​អាជីវករ​នៅ រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ល្បីល្បាញ​គ្រប់​ទីកន្លែង​អ្នក​ណា​មិន​ស្គាល់​នាង​(​ភិន​) សូ​ម្បី​ពន្ធនាគារ​ក៏​នាង​(​ភិន​)​យក​ធ្វើ​ផ្ទះ តែ​ជាប់​មិនសូវ​បាន​យូរ​។

ឈ្មោះ សុខ វណ្ណ​នី ហៅ ភិន ក៏​ជា​សមាជិក​ក្រុម​ចូលរួម​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស និង​ប្តូរ​ប្រាក់​នៅ​ផ្សារ​ថ្មី ខេត្តកំពង់ចាម​ដែរ ជាមួយ​ប្តី​នាង​ឈ្មោះ ពៅ សំ​អឿ​ន និង​បាន​បន្ត​ទៅ​បុក​ទូរ​លួច​លុយ​ជា​ហូរហែ​នៅ​ខេត្តកំពង់ធំ​ទៀត​៕