ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ក្នុង​អណ្ដូងរ៉ែ​ចិន​មួយ​ស្លា.ប់​១៧​នាក់

13 ឆ្នាំ មុន

អាជ្ញាធរ​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣០ ឧសភា ថា កម្មករ​រ៉ែ​១៧​នាក់​ស្លា.ប់​ដោយសារការ​ផ្ទុះ​ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​មួយ​ នៅ​ភាគ កណ្ដាល​ចិន​។ លោក​ហ្សា​ង អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃរដ្ឋបាល​សន្ដិសុខ​ការងារ​ចិន​និយាយ​ថា កម្មករម្នាក់​ទៀត​ត្រូវ​របួស​ក្នុង​ការ​ផ្ទុះ​នេះ ដែលកើត​មាន​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​នៃ​ទីក្រុង​ចេ​ន​ហ្ស៊ូ ខេត្ដ​ហ៊ូ​ណា​ន់​។ លោក​បញ្ជាក់​ថា តាម​លទ្ធផល​ដំបូង​នៃ​ការស៊ើបអង្កេត​គ្រឿងផ្ទុះ​ដែល​រក្សា​ទុក​ ក្នុងអណ្ដូងរ៉ែ SHUGUANG បាន​ផ្ទុះ​បណ្ដាលឱ្យ​មានការ

អាជ្ញាធរ​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣០ ឧសភា ថា កម្មករ​រ៉ែ​១៧​នាក់​ស្លាប់​ដោយសារការ​ផ្ទុះ​ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​មួយ​នៅ​ភាគ កណ្ដាល​ចិន​។ លោក​ហ្សា​ង អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃរដ្ឋបាល​សន្ដិសុខ​ការងារ​ចិន​និយាយ​ថា កម្មករម្នាក់​ទៀត​ត្រូវ​របួស​ក្នុង​ការ​ផ្ទុះ​នេះ ដែលកើត​មាន​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​នៃ​ទីក្រុង​ចេ​ន​ហ្ស៊ូ ខេត្ដ​ហ៊ូ​ណា​ន់​។ លោក​បញ្ជាក់​ថា តាម​លទ្ធផល​ដំបូង​នៃ​ការស៊ើបអង្កេត​គ្រឿងផ្ទុះ​ដែល​រក្សា​ទុក​ក្នុងអណ្ដូងរ៉ែ SHUGUANG បាន​ផ្ទុះ​បណ្ដាលឱ្យ​មានការ​បញ្ចេញ​ឧស្ម័ន​ពុល​ដែល​សំលាប់កម្មករ​រ៉ែ​។ យោង​តាម​លោក​ហ្សា​ង​ថា គ្មានកម្មករ​ណា​ម្នាក់​បាត់​ខ្លួន​ឡើយ​។ ទោះបី​លក្ខ ខណ្ឌ​សន្ដិសុខ​ត្រូវ​បាន​កែ​លំអ​រយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ​ក៏​ដោយ ក៏​ឧស្សាហកម្ម​រ៉ែចិន​ទៅ​ជួប​ប្រទះ​គ្រោះថ្នាក់​ស្លាប់​មនុស្ស​ច្រើនជាងគេ​លើ​ពិភពលោក​ដែរ​ជាមួយ​មនុស្សស្លាប់​ជាង​២.៦០០​នាក់​កាលពី​ឆ្នាំទៅ​មិ​ញ ៕