ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ថ្ងៃ​ចូល​រោងការ នារី​វ័យក្មេង​ចិត្ត​ស្លុយ​…

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ នារី​វ័យក្មេង​ម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ ស្រាប់តែ​ចិត្ត​ស្លុយ​លេបថ្នាំ​កណ្ដុរ​សម្លា.ប់​ខ្លួន​ចោល​គូ​ដណ្តឹង ព្រោះតែ​ខឹង​ម្តាយ​ដែល​បាន​ហាមប្រាម​មិន​ឲ្យ​ …

ខេត្តកំពង់ស្ពឺ ៖ នារី​វ័យក្មេង​ម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ ស្រាប់តែ​ចិត្ត​ស្លុយ​លេបថ្នាំ​កណ្ដុរ​សម្លាប់​ខ្លួន​ចោល​គូ​ដណ្តឹង ព្រោះតែ​ខឹង​ម្តាយ​ដែល​បាន​ហាមប្រាម​មិន​ឲ្យ​ដើរ​លេង ។ ករណី​លេបថ្នាំ​ធ្វើ​អត្តឃាត​នេះ​កើតឡើង​កាលពី​ម៉ោង​២ និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកុម្ភៈ​ឆ្នាំ​២០១៧ នៅ​ភូមិ​ដីក្រហម ឃុំ​និទាន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នារី​វ័យក្មេង​រង​គ្រោះ​ឈ្មោះ ហុង រា​ញ់​ទី ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ឪពុក​ឈ្មោះ ហ៊ី សា​វី អាយុ​៤៦​ឆ្នាំ ម្តាយ​ឈ្មោះ ង៉ែត សុខុម អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

ម្តាយ​នារី​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ជា​ម្តាយ​បាន​ហាមប្រាម​កូនស្រី​មិន​ឲ្យ​ដើរ​លេង​រហេតរហូត ព្រោះ​យល់​ថា កូន​ជិត​ដល់​ថ្ងៃ​រៀប​ការ​ទៅ​ហើយ ។ ការ​ហាមប្រាម​នេះ​ក្នុង​ន័យ​ចង់​ឲ្យ​កូន​ល្អ មិន​នឹក​ស្មានថា កូន​ដាច់​ចិត្ត​ផឹកថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន​បែប​នេះ​សោះ ។ ម្តាយ​នារី​រង​គ្រោះ​បន្ត​ថា បន្ទាប់​ពី​ដឹង​ថា កូន​ផឹកថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន គាត់​និង​ប្តី​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ដែរ តែ​ជា​អកុសល​នាង​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

លោក​អនុសេនីយ៍ឯក ឃុន សុផល អធិការរង​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រោយ​ទទួល​ព័ត៌មាន​ថា​មាន​ករណី​អត្តឃាត​ភ្លាម លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យស​ព​ដល់​ផ្ទះ​កើតហេតុ ព្រមទាំង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុម​គ្រូ​សារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ដែល​ដឹង​រឿង​បាន​សម្ដែង​ការ​ហួសចិត្ត​គ្រប់​គ្នា​ដោយ​ម្នាក់​ៗ​លាន់មាត់​ថា គ្រាន់តែ​ឪពុក​ម្តាយ​ស្តីបន្ទោស និង​ហាម​មិន​ឲ្យ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​ពេល​យ​ប​ព្រលប់​ប៉ុណ្ណឹង​សោះ មិន​គួរនា​រី​រង​គ្រោះ​គិត​ខ្លី​រហូត​ដល់​ថ្នាក់​ផឹកថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន​ឡើយ ។ យ៉ាង​ហោច​ណាស់​ក៏​គួរ​អាណិត​ឪពុក​ម្តាយ​ដែល​ខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​តាំងពី​តូច​ក្រូ​ឆ្មារ​រហូត​ដល់​ធំ​ពេញវ័យ​ដែរ បើសិន​នាង​មិន​អាណិត​គូរ​ដណ្តឹង ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា នេះ​ជា​គំរូ​អាក្រក់​សម្រាប់​ក្មេង​ស្រី​ផ្សេ​ៗ​ទៀត​នៅ​ក្នុងភូមិ ដោយ​ពួក​គាត់​និយាយ​ថា ខុស​ត្រូវ​យ៉ាងណា​សុំ​កុំ​យក​វិធី​ធ្វើ​អត្តឃាត​បែប​នេះ​មក​ផ្តាច់ជីវិត​ខ្លួនឯង វា​មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ ៕