ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​យកប្តីគេ​ទៀត​អត់? ចាប់ស្រាត​ដើរពេញ​ផ្លូវ

7 ឆ្នាំ មុន

ប្រេ​ស៊ី​ល​ ៖ តាម​ប្រភព​​ពី​ Metro បានឱ្យយ​ដឹង​ថា នារី​ជា​ប្រពន្ធ​ម្នាក់ ត្រូវ​បាន​គេ​ថត​វី​ឌី​អូ​ជាប់​ពេល​កំពុង​បណ្តើរ​ស្រី​ម្នាក់ ដែល​ជា​ស្រី​កំណាន់ចិត្ត​របស់​ប្តី តាម​ផ្លូវ​សាធារណៈ បន្ទាប់​ពី​ឃើញ​នាង​នៅ​លើ​គ្រែ​ជាមួយនឹង​ប្តី​ ។

ប្រេ​ស៊ី​ល​ ៖ តាម​ប្រភព​​ពី​ Metro បានឱ្យយ​ដឹង​ថា នារី​ជា​ប្រពន្ធ​ម្នាក់ ត្រូវ​បាន​គេ​ថត​វី​ឌី​អូ​ជាប់​ពេល​កំពុង​បណ្តើរ​ស្រី​ម្នាក់ ដែល​ជា​ស្រី​កំណាន់ចិត្ត​របស់​ប្តី តាម​ផ្លូវ​សាធារណៈ បន្ទាប់​ពី​ឃើញ​នាង​នៅ​លើ​គ្រែ​ជាមួយនឹង​ប្តី​ ។

វី​ឌី​អូ​មួយ​ដែល​គេ​ត្រូវ​បាន​បង្ហោះ​ចូល​អន​ឡាញ បន្ទាប់​ពី​គេ​ថត​នៅ Sao Paolo ប្រទេស​ប្រេ​ស៊ី​ល កាលពី​ខែ​មុន​ ។ គេ​បានដឹង​ថា នៅ​មុន​ពេល​នាង​ជា​ប្រពន្ធ​ត្រូវ​បាន​គេ​ថត នាង​បាន​ទៅ​ជួប​ប្តី​របស់​នាង ហើយ​ទាន់​ឃើញ​ដេក​ជាមួយ​ស្រី ​។ នាង​ក៏​ចាប់​ស្រី​ម្នាក់​នោះ ដែល​មាន​វ័យ២០​ឆ្នាំ ដាល់​ជា​ច្រើន​ដៃ និងកាត់សក់​របស់​នាង​ជាមួយនឹង​ឡា​ម​ថែម​ទៀត​ផង​ ។

នៅ​ក្នុង​វី​ឌី​អូ គេ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​កំពុង ដើរ​បណ្តើ​របោច​សក់​របស់​នារី​ជា​ស្រី​កំណាន់​បណ្តើរ អម​ជាមួយនឹង​កូនប្រុស​វ័យ​ជំទង់​ពីរ​នាក់​របស់​នាង ដែល​បាន​ស្រែក​ឆោឡោ​ផ្អា​ល​គេឯង​។ ស្ត្រី​ជា​ប្រពន្ធ​មាន​សភាព​ក្រេវក្រោធ​យ៉ាង​ខ្លាំង​។ ប៉ូ​លី​សបាន​បើក​ការ​ស៊ើប​អង្កេត​ពី​រឿង​នេះ ហើយ​សួរ​រក​ព័ត៌មាន​ទាក់ទង​នឹង​ជន​រង​គ្រោះ (​នាង​ជា​ស្រី​កំណាន់​)​។

ក្រោយមក នាង​ក៏​មក​ដល់​ប៉ុស្តិ៍ប៉ូលីស ហើយ​ប្រាប់​ប៉ូ​លី​ស​ថា បុរស​ម្នាក់​នោះ​បោក​នាង​ថា គាត់​នៅ​លីវ ហើយ​ពួក​គេ​រស់នៅ​ជាមួយ​គ្នា​បាន​៥​ខែ​ហើយ​។ អ្នកនាំពាក្យ​ពី​ប៉ុស្តិ៍ប៉ូលីស​នៅ Cubatao ប្រាប់​ឲ្យ​ដឹង​ថា អ្នក​បង្ក (​ស្ត្រី​ជា​ប្រពន្ធ​) ត្រូវ​បាន​គេ​សាកសួរ​ជា​ច្រើន​សំនួរ និង កំពុង​តែ​ស៊ើប​បន្ត​ ៕