ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់ ទម្លាយ​អាថ៌​កំបាំង​ដែល​លាង សុ​ផា​ឡែ​ន ដណ្តើម​ប្តី​​​ខ្លួន

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​នាង​បាន​ទម្លាយ​នូវ​អាថ៌​កំបាំង​ពី​តារាចម្រៀង​នាងលាង សុ​ផា​ឡែ​ន បាន​ដណ្តើម​ប្តី​របស់​ខ្លួន ដែល​បញ្ហា​នេះ ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជា​ពិសេស​​ប្រិ​យ​មិត្ត​គាំទ្រ​របស់​តារាចម្រៀង​រូប​នេះ​។

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​នាង​បាន​ទម្លាយ​នូវ​អាថ៌​កំបាំង​ពី​តារាចម្រៀង​នាងលាង សុ​ផា​ឡែ​ន បាន​ដណ្តើម​ប្តី​របស់​ខ្លួន ដែល​បញ្ហា​នេះ ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជា​ពិសេស​​ប្រិ​យ​មិត្ត​គាំទ្រ​របស់​តារាចម្រៀង​រូប​នេះ​។

គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Mekarla Zeelo បាន​ស​សេរ​សារ​បង្ហោះ​ជាមួយនឹង​រូបភាព​របស់​តារាចម្រៀង​នាង លាង សុ​ផា​ឡែ​ន និង​បុរស​ ដែល​ជា​តារាចម្រៀង​ម្នាក់​ផង​ដែរ និង​បាន​អះអាង​ជា​ស្វាមី​របស់​ខ្លួន​ថា ស្គាល់​ស្រីអ្នកចំរៀង​នេះដែរ​ទេ? ស្រី​អ្នកចំរៀង ដែល​ថោកទាប ទាក់ទងប្តី​គេ បើ​ទោះជា​ដឹង​គេ មាន​ប្រពន្ធ​កូន​ក៏​ដោយ​ចុះធ្លាប់​តេ ទៅ​និយាយ​គ្នា​ស្រួល​ៗ បែប​ភាសា​មនុស្ស ហើយវា​ថា​ឈប់​តែ​ធាតុ​ពិត វា​មិន​បាន​ឈប់​នោះ​ទេ ថែម​ទាំង រំអុក​ប្តី​គេ អោយ​យក​វា​ទៅ​អនាគត​ទៀត​។

ហួស​ពី​ការ​ទ្រាំ​បាន​ហើយ​ដែល​ខ្ញុំ​ត្រូវ​លាក់​ការ​ឈឺចាប់​ហ្នឹង តែឯង ដែល​មនុស្ស​ដែល​ថោកទាបរ​ស់បាន​សុខ ហើយ​គ្មាន​អ្នក​ណា​ដឹង​ពី មុខមាត់​ពិត​វា !​។ គេ​មាន​ប្រពន្ធ​កូន ហើយ នៅ​ប្រើ មាយារ ភាព​ថោកទាប ក្នុង​ការ​ឆក់​ប្តី​គេ ទៀត មិន​អាណិត ដល់​ប្រពន្ធ​កូន​គេ​ដែល មិនដឹងខ្យល់​ទៀត ……..​នៅ​បណ្តើ​គ្នា​ទៅ​ណា​ចេញ មុខ​ចេញ​មាត់ មិន​ខ្មាស ឆ្កែ ឆ្មា​សោះ តែ​ថា​ទៅ​បើ​វា​ចេះ​ខ្មាស វា​ធ្វើ ចឹ​ង ទៅ​មិន​រួច​ទេ ។

ចង់​ដឹង​ថា​វា មាន ដែល​គិត​ទេ បើ​រឿង​ហ្នឹង​កើត​លើ​គ្រួសារ​វា វិញ នឹង​គិត​យ៉ាង​មេច !!!!!​មើល​តែ​មុខ មិន​សម​ថោក​ថ្នាក់​ហ្នឹង​សោះ តែ​ធាតុ​ពិត ថោក​ហួស​ពី​ការ​ស្មាន ។​គ្មាន​សមត្ថភាព រក​ប្រុស បាន អោយ​តែ​ឃើញ​ប្តី អ្នក​ណា​ទាក់​ភ្លាម និយាយ​ទៅ​ស្រលាញ់​តែ​ប្តី​គេ ។ មក​ពី​ខ្ញុំ និង ក្រុម​គ្រួសារ ជា​មនុស្ស​ជឿ​លើ​បុណ្យ​បាប បើ​ប៉ះ ចំ​គេ​ហ៊ាន ប្រហែលជា​ស្រី​ហ្នឹង​មិនដឹង​ទៅ​ជា​ស្អី​ទៅ​ហើយ​ទេ​។

យ៉ាងណា​ក៏​ដោយ ​បន្ទាប់​ពី​បែកធ្លាយ​នូវ​បញ្ហា​ខាងលើ​នេះ​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ភ្លេង​រី​ខ​ត​នាង លាង សុ​ផា​ឡែ​ន បាន​អះអាង​ប្រាប់​សារព័ត៌មាន​អេ​ឡិច​ត្រូវ​និ​ច​នៅ​ក្នុងស្រុក​មួយ​ថា នាង​ទទួលស្គាល់​ពី​ទំនាក់ទំនង​ជាមួយ​បុរស​ខាងលើ​ដែល​ជា​តារា​ចម្រៀង​ឈ្មោះ T.O មែន ប៉ុន្តែ​នាង​មិន​បានដឹង​រឿងរ៉ាវ​របស់ T.O មាន​ប្រពន្ធ​ពី​មុន​មក​ទេ​។

នាង​បញ្ជាក់​ថា បើសិនជា​នាង​ដឹង នាង​មិន​ទាក់ទង​ប្តី​គេ​ដាច់ខាត ប៉ុន្តែ​អ្វី​ដែល​សំខាន់​ពេល​នេះ​កេរ្តិ៍ឈ្មោះ​នាង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ ពាសពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដូច​ជា​ត្រូវ​ដុត​កេរ្តិ៍ឈ្មោះ​នាង​ទាំងស្រុង​តែ​ម្តង​។តាម លាង សុ​ផា​ឡែ​ន បន្ទាប់​ពី​បែកធ្លាយ​រឿង​នេះ​មក ពួក​នាង​ទាំង​ពីរ​ក៏​បាន​ផ្តាច់ទំនាក់ទំនង​ជាមួយ​គ្នា​ហើយ ខ​ណះ​ពេល​ដែល​តារាចម្រៀង​លោក T O ក៏​បាន​អះអាង​ស្រ​ដៀង​គ្នា​នេះ​ដូច​គ្នា ​៕