ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកនេះ ពិតជា​​កំពូលចោរ​ប្លន់​មែន សឹងគ្រប់ខេត្តហើយ…

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ នេះ ស្ថិត​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត មានធ្វើ​សន្និ​សីទកាសែត​​បង្ហាញមុខ​ក្រុម​ចោរប្លន់​៣​នាក់ ​ក្នុង​ចំណោម​៨​នាក់ ដែល​កម្លាំងចាប់ខ្លួន​បាន ក្រោយ​​ធ្វើ​សកម្មភាព​នៅ​តាម​បណ្តា​​ខេត្ត​ជា​​​ច្រើន ហើយ​បាន​អស់លក្ខណ៍​ត្រឹម​​ប្លន់​អាជីវករ​លក់​មាស និង​ប្តូរ​ប្រាក់​នៅ​ខាងលិច​ផ្សារ​ធំ ក្រុង​កំពង់ចាម ។

​​ការ​បង្ហាញមុខ​ក្រុម​ចោរប្លន់​​នេះ គឺ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ឯ ម កុសល ស្នងការ​នគរបាល​ខេត្ត ដោយ​លោក​បាន​សន្យា​ថា នឹង​តាម​ប្រមាញ់​ចាប់​បក្សពួក​ ដែល​កំពុង​គេចខ្លួន​នោះទៀត​ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​សុខ ស៊ីនួន អាយុ​៥៦៧​ឆ្នាំ មាន​ទីលំនៅ​នាង​គ​ង្ហី​ង សង្កាត់​សំបួរមាស ក្រុង​កំពង់​ចាម ២-​ឈ្មោះ​ស្រី សំ​អឿ​ន អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​៣-​ឈ្មោះ​ពៅ សំ​អឿ​ន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ពន់​សាំង ខណ្ឌ​ព្រែក​ព្នៅ ក្នុង​នោះ​ត្រូវ​កម្លាំង​ដកហូត​រថយន្ត​២​គ្រឿង​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​​ចាប់ខ្លួន​ក្រុម​ចោរប្លន់​ទាំង​៣​នាក់​ខាងលើ​នោះ ​ពួកគេ​ឆ្លើយ​សារភាព​ថា កន្លង​មក ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​នៅ​តាម​បណ្តា​ខេត្ត​ដូច​ជា ១-​ខេត្តកំពង់ចាម ២-​នៅ​ទឹកឈូ ខេត្តកំពត ៣-​ខេត្តពោធិ៍សាត់ ៤-​កំពង់សោម (២​លើក​) ៥-​ខេត្ត​កំពង់ធំ (២​លើក​) ៦-​ខេត្តសៀមរាប (២​លើក​) និង​ខេត្តព្រះវិហារ ក្នុង​ឆ្នាំ​២០១៧ នេះ ។

ចុង​ក្រោយ ក្រុម​ចោរ​ទាំងនេះ​ គឺ​បាន​ប្លន់​អ្នកលក់​មាស​យីហោ «​សុខ ល​ក្ខិ​ណា​» ស្ថិត​នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដោយ​យក​កាបូប​ដាក់​គ្រឿងអលង្ការ ក្នុង​នោះ រួម​មាន​ប្រាក់​ដុល្លារ​៣,០០០​ដុល្លារ​, ប្រាក់​រៀល​លាន​រៀល​, ប្រាក់​បាត​ចំនួន​១០​ម៉ឺន​បាត​, ទូរស័ព្ទ​ដៃ​៤​គ្រឿង និង​គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត ។