ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ៖ រយៈពេល​៨​ខែ កម្ពុជា​នាំ​ចេញ​អង្ករ​មាន​ទឹកប្រាក់​ចំនួន ២៤២.៨០ លាន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០២២ នេះ កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ចំនួន ៣៨៩ ០០០ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២៤២.៨០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​ចំនួន​៥៤ ទូ​ទាំង​ពិភពលោក​។ ដែល​ក្នុង​នោះ​ប្រទេស​កម្ពុជា បាន​នាំ​

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០២២ នេះ កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ចំនួន ៣៨៩ ០០០ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២៤២.៨០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​ចំនួន​៥៤ ទូ​ទាំង​ពិភពលោក​។ ដែល​ក្នុង​នោះ​ប្រទេស​កម្ពុជា បាន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ ច្រើន​ជាងគេ​។ នេះ​បើ​តាម​របាយការណ៍​ចេញផ្សាយ​ដោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ចុះ​ថ្ងៃ​ទី ១១ ខែកញ្ញា​ឆ្នាំ​២០២២​ម្សិលមិញ​នេះ​។

ប្រភព​ដដែល​បាន​បន្ត​ថា ប្រទេស​ដែល​កម្ពុជា បាន​ចេញ​អង្ករ​ច្រើន​ជាងគេ គឺ​ទៅ​កាន់​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ ដែល​មាន​ចំនួន ១៧៨ ១៤២ តោន ស្មើនឹង ៤៦% នៃ​ការ​នាំ​ចេញ​សរុប ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៩៤.៥៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុង​នោះ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នៅ​ក្នុង​ទ្វីប​អឺ​រុ​ប​ចំនួន ២៦​ប្រទេស បាន​បរិមាណ​ចំនួន ១៤១ ៤៨៣ តោន គិត​ជា​ទឹកប្រាក់​សរុប​ចំនួន ៩៨.៧៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា សម្រាប់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​នៅ​ក្នុង​អាស៊ាន មាន​ចំនួន​៤ ប្រទេស និង​បាន​បរិមាណ​ចំនួន ៣៤ ៦៣៣ តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២៣.៥៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ សម្រាប់​បណ្តា​ប្រទេស​នៅ​ក្នុង​ទ្វីប​អា​ហ្វ្រិ​ច កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​ចំនួន ៩ ប្រទេស និង​បាន​បរិមាណ​សរុប​ចំនួន ១៣ ៤៩២ តោន ឬ​ស្មើនឹង ៩% គិត​ជា​ទឹកប្រាក់​ចំនួន​ជាង ១២.១២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

បន្ថែម​ពីលើ​នេះ កម្ពុជា​ក៏​បាន​នាំ​ចេញ​អង្ករ បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ចំនួន ៤ ប្រទេស បាន​ចំនួន ៦ ២០៨ តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៥.៤៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​បណ្តា​គោលដៅ​ចំនួន ៣៤ ផ្សេង​ទៀត​បាន​នាំ​ចេញ​ចំនួន ១៥ ០៧២ តោន ឬ​ស្មើនឹង ៤% ដែល​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន​ជាង ៨.២៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

របាយការណ៍​ចេញផ្សាយ​ដោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង ៥៤ ដែល​កម្ពុជា បាន​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ចិន គឺ​ឈរ​លំដាប់​លេខ​១ ស្មើនឹង ៤៤% ប្រទេស​បារាំង​លេខ​២ ស្មើនឹង ១៥% ប្រទេស​ម៉ា​ឡេ​ស៊ី​លេខ​៣ ស្មើនឹង ៦% ប្រទេស​ហូ​ឡង់​លេខ​4 ស្មើនឹង ៤% និង​ប្រទេស​អ៊ី​តា​លី ហ្កា​ប៊ុ​ង ព្រុយ​ណេ ស្មើនឹង ៣% ក្រៅពី​នោះ​គឺ ៤៨ ប្រទេស​ផ្សេង​ទៀត ។ ជា​រួម​គឺ​ការ​នាំ​ចេញ​ក្នុង​រយៈពេល​៨​ខែ​នៃ​ឆ្នាំ​២០២២​នេះ មាន​កំនើន ចំនួន ១៣.២៦% បើ​ប្រៀបធៀប​ទៅ​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០២១​។

សំរាប់​ប្រភេទ​អង្ករ គឺ បាន​នាំ​ចេញ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​បាន​ចំនួន ៦៥.៨% អង្ក​រស​ចំនួន ២៩.៩១% អង្ករ​សរីរាង្គ​ចំនួន​ជិត ២% អង្ករ​ចំ​ហ៊ុយ ចំនួន ជាង​២% និង​អង្ករដំណើប​ចំនួន ០.០១%​។ ក្នុង​រយៈពេល​៨​ខែ នេះ​កម្ពុជា​បាន​នាំ​ស្រូវ​ទៅ​ប្រទេស​វៀតណាម បាន​ចំនួន ២,២៦៩,២ ១០​តោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ