ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​វាចា​នឹង​ថ្លែង​ទេ​កូនកំលោះ​ក្រមុំ​ចាក់​ក្បាច់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គួរ​ឱ្យ​ហួសចិត្ដ​ដែរ​ឬទេ នៅ​ពេល​ដែល​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ Share ត​ៗ​គ្នា​រាប់រយ​នាក់ រហូត​ស្វែងរក​ប្រភពដើម​ដែល​បាន​បង្ហោះ​រូបថត​នេះ​

រាជធានី​ភ្នំពេញ ៖ គួរ​ឱ្យ​ហួសចិត្ដ​ដែរ​ឬទេ នៅ​ពេល​ដែល​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ Share ត​ៗ​គ្នា​រាប់រយ​នាក់ រហូត​ស្វែងរក​ប្រភពដើម​ដែល​បាន​បង្ហោះ​រូបថត​នេះ​លែង​ឃើញ ធ្វើ​ឱ្យ​ព័ត៌មាន​ទាក់ទង​នឹង​កូនកំលោះ​កូនក្រមុំ​នេះ​មិនដឹង​ថា ពួក​គេ​មាន​អាសយដ្ឋាន​នៅ​ទីណា​ទេ ។ អ្វី​ដែល​គ្មាន​វាចា​នឹង​ថ្លែង​នោះ ប្រហែល​នេះ​ជា​អាពាហ៍ពិពាហ៍​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ដើមឆ្នាំ​២០១៧​នេះ ។

មាន​មតិ Comment ខ្លះ​បាន​សរសេរ​ថា ដូច​ជា​អាក្រក់​មើល​ដល់​ហើយ ចេះ​យក​ប្រពៃណី​មក​លេងសើច​កើត ។ អ៊ី​ចឹ​ង​បាន​ប្រទេស​ជិត​ខាងគេ​លួច​ទៅ ទើប​ស្រែក​រក​យុត្ដិធម៌ ។ អត់​ចេះ​ថែ​អ្វី​ដែល​ខ្លួន​មាន​ផង ។ អ្នកខ្លះ​ទៀត​ចាក់បណ្ដោយ​ថា កូនកំលោះ​លេង​មួយ​ទំហឹង​ហើយ ។ ខ្លះ​ថា គាត់​លេង​ជ្រុល​ពេក​ហើយ សម្លៀក​បំពាក់​គាត់​ជា​ខ្មែរ​សោះ​ហ្នឹង ។ អ្នក​ចូល​មក​សរសេរ Comment ដែរ​បាន​ហៅ​ក្បាច់​នេះ​ថា នាគ​វ័ធ​កន្ទុយ ។ ចំណែក​មតិ​ខ្លះ​ទៀត​គឺ អត់​ខ្វល់​និង​បាន​សាទរ​ថា មួយ​ប្លង់​នេះ​ឡូយ​ៗៗៗ​គ្មាន​ពីរ ។​ល​។​ពិតជា​គ្មាន​វាចា​នឹង​ថ្លែង​ឡើយ ៕