ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះនោះចេះឆ្មានេះ! គ្រប់​គ្នា​​រួច​​​ជីវិត​​​​ដោយ​សា​រតែ​​វា​​

7 ឆ្នាំ មុន

កា​ណា​ដា​ ៖ តាម​ប្រភព​​ពី​ Metro បាន​ឱ្យ​​ដឹង​ថា សត្វ​ឆ្មា​មួយ​ក្បាល​​បាន​ជួយ​សង្គ្រោះ​​ជីវិត​​ម្ចាស់​​មួយគ្រួសារ​ តាម​រយៈ​ការ​ខាំ​ដើម​ដៃ ម្ចាស់ នៅ​ពេល​មាន​ភ្លើង​ឆេះ​ ។

កា​ណា​ដា​ ៖ តាម​ប្រភព​​ពី​ Metro បាន​ឱ្យ​​ដឹង​ថា សត្វ​ឆ្មា​មួយ​ក្បាល​​បាន​ជួយ​សង្គ្រោះ​​ជីវិត​​ម្ចាស់​​មួយគ្រួសារ​ តាម​រយៈ​ការ​ខាំ​ដើម​ដៃ ម្ចាស់ នៅ​ពេល​មាន​ភ្លើង​ឆេះ​ ។

​​​ផ្ទះ​​​ខាងលើកំពុង​ស្ថិត​​នៅ​ក្រោម​ឥទ្ធិពល​របស់​​​ភ្លើង ​នៅវេលា​​ម៉ោង​៣ និង​៣០​ទៀបភ្លឺ​ ​ហើយត្រូវ​​ឆ្មា​នោះ​​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​​ស្ត្រី​ម្ចាស់ផ្ទះ​ ហើយ​ដាស់​នាង​ (ខាំដើមដៃ​) ឱ្យភ្ញាក់​ដឹងខ្លួន​។

ស្ត្រី​​ជាម្ចាស់​​បាន​ប្រាប់​​ប្រាប់​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ថា ​​ឆ្មា​របស់​នាង​បាន​ជួយ​ក្រុម​គ្រួសារ​នាង​ទាំងមូល​​ ឱ្យ​​​រួច​ផុត​ពី​ភ្លើង​ឆេះ​ស្លាប់​ ។​នាង​​និង​កូន​អាច​រត់​ចេញពីផ្ទះ​​បាន​ដោយ​សុវត្ថិភាព និង​ទូរស័ព្ទ​ប្រាប់​គេឯង​​ជួយបាន ​។

ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​កាកបាទ​ក្រហម គ្រួសារ​របស់​ម្ចាស់ផ្ទះ​ខាងលើ​​​មិន​​មាន​​បញ្ហានោះទេ ហើយ​​​គ្មាន​នរណា​ម្នាក់​​​ទទួល​រង​របួស​ទេ ។​ ពួក​គេ​បាន​សម្តែង​ទឹកចិត្ត​ស្រលាញ់​ទៅ​នឹង​សត្វ​ឆ្មា​របស់​ពួក​គេ ដែល​បាន​ជួយ​ឱ្យ​​ដឹង​ពី​បញ្ហាដែល​​កើត​មាន​​ឡើង​ ។