ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធ​ជិះម៉ូតូឌុបគ្នា ត្រូវ​កុងតឺន័រ​​បុ.ក​​អូស​ច្រើន​ម៉ែត្រ​ ឆេះ​យ៉ាងសន្ធោសន្ធៅ​​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​ប្តី និង​ប្រពន្ធ បាន​រង​របួស​ធ្ងន់ធ្ងរ ​ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​ប្តី និង​ប្រពន្ធ បាន​រង​របួស​ធ្ងន់ធ្ងរ ​ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មួយកន្លែង​ម្តុំ​កន្លែង​កើតហេតុ ខណៈ​ដែល​ជិះ​ម៉ូតូឌុប​គ្នា​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​បើក​លឿន​បុ.ក​ពីក្រោយ​អូស​ជា​ច្រើន​ម៉ែត្រ​លើ​ផ្លូវជាតិ​លេខ​៤ បែក​ផ្កាភ្លើង​បណ្តាល​ឱ្យ​ឆេះ​រថយន្ត និង​ម៉ូតូ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​យក​រថយន្ត​ពន្លត់អគ្គី​ភ័យ​​បា.ញ់​ពន្លត់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៣៧​ទៅ​លេខ​៣៨ ចំណុច​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

មន្ត្រី​នគរបាល​ចរាច​ណ៍​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា​ ​ភាគី​ខាង​រថយន្ដ​​កុងតឺន័រ​មួយ​​គ្រឿង​ម៉ាក​FUSO ពណ៌​ស ​មិនស្គាល់ស្លាក​លេខ​ ​(ត្រូវភ្លើង​​ឆេះ​អស់​) សណ្ដោង​សឺ​ម៉ឺ​រឺ​ម៉ក់ ពាក់​ស្លា​ក​លេខ​ ភ្នំពេញ 4A-1115 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ និង​អា​ស័​យ​ដ្ឋា​ន​នោះ​ទេ ( បាន​រត់គេច​ក្រោយ​ពេល​កើតហេតុ​រួច ) ​។ ចំណែក​​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ ធុនសេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ 1GH-6884 អ្នកបើកបរ​ឈ្មោះ ស្រី វ​ណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ឌុ​ប​ប្រពន្ធ​ឈ្មោះ អើ​ន សុភាព អាយុ​២៦​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ត្រពាំង​ត្បាល ឃុំ​សូរ​សែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ​។​

មន្ត្រី​នគរបាល​ចរាច​ណ៍​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ រថយន្តកុងតឺន័រ​ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុ.ក​ពីក្រោយ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ ​កំពុង​បើកបរ​ស្រប​ទិស​គ្នា អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យឆេះ​ក្បាល​រថយន្តកុងតឺន័រ ​និង​ឆេះម៉ូតូ​​អស់ ។ ចំណែកប្តី​ប្រពន្ធទាំង២នាក់រងរបួសធ្ងន់ ​ត្រូវ​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ ម្តុំ​កន្លែង​កើតហេតុ ។

​ក្នុង​ករណី​ខាងលើនេះដែរ សមត្ថកិច្ច​បាន​​ប្រើប្រាស់​រថយន្ដ​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​(​ស្រុក​សំរោង​ទង​០១​គ្រឿង និង​ការិយាល័យ​អគ្គី​ភ័យ​០២​គ្រឿង​) ប្រើប្រាស់​ទឹក​អស់​៤​រថយន្ដ ទើប​រលត់ អាច​ធ្វើ​ចរាចរណ៍ លើ​ផ្លូវជាតិ​លេខ​៤​វិញ​បាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ