ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​ប្តី​ហេងស៊យ​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ខាន​នៅ

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ គ្រាន់តែ​ទំនាស់​ពាក្យ​សម្តី​តិចតួច​ជាមួយ​ប្រពន្ធ បុរស​ជា​ប្តី​ហេងស៊យ​បាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល​បណ្ដាល​ឱ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​អស់អ្នក​ជិតខាង

ខេត្តក្រចេះ ៖ គ្រាន់តែ​ទំនាស់​ពាក្យ​សម្តី​តិចតួច​ជាមួយ​ប្រពន្ធ បុរស​ជា​ប្តី​ហេងស៊យ​បាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល​បណ្ដាល​ឱ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​អស់អ្នក​ជិតខាង និង​ផ្អើល​ដល់​នគរបាល​ស្រុក​ស្នួល​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់​ការ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ផ្សេង​ៗ​ទៀត ។

ផ្ទះ​ដែល​ត្រូវ​បុរស​នោះ​ដុត​កាលពី​រសៀលថ្ងៃ​ទី​១២ កុម្ភៈ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ជា​ផ្ទះ​តៀម​ស្ថិត​នៅ​ចំណុច​ត្រពាំង​ស្បែកកើត ភូមិស្រ​ពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ។

ក្រោយ​ហេតុការណ៍​នេះ​កើតឡើង មន្ត្រី​នគរបាល​ស្រុក​ស្នួល​បាន​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​បុរស​ឈ្មោះ ប៉េះ សុះ អាយុ​២២​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម ដែល​បាន​គេចខ្លួន​បាត់​បន្ទាប់​ពី​ដុត​ផ្ទះ​ខ្លួនឯង​ចោល ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ជាន ស្រី អាយុ២០​ឆ្នាំ​បានឱ្យ​ដឹង​ថា ថ្ងៃ​កើតហេតុ​គាត់​មានទំនាស់​ពាក្យ​សម្តី​ជាមួយ​ប្តី​រហូត​ប្ដី​ប្រើ​ហិង្សាដាក់​គាត់​និង​ដុត​ផ្ទះ​ចោល​តែ​ម្ដង ។ ផ្ទះ​ដែលប្ដី​គាត់​ដុត​ចោល​ខាន​នៅ​ទាំងអស់​គ្នា​នេះ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៤​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី និង​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​រួម​ជាមួយ​សម្ភារ​ប្រើប្រាស់ និង​លុយកាក់​មួយ​ចំនួន​ទៀត​។

ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ទៀត​ថា ពេល​ភ្លើងឆេះ​ផ្ទះ រូប​គាត់​ស្រវា​បាន​តែ​ខោអាវ​និង​កូន​មួយ​ចំនួន​រត់​ចេញ​មក​ក្រៅ ទើប​មិន​បង្ក​គ្រោះថ្នាក់​ដល់អាយុជីវិត តែ​គ្មាន​ជម្រក​សម្រាប់​ការ​ជ្រកកោន​ទៀត​ទេ​៕