ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបធ្លាយថា ៖ ការពិតប៉ូលិសជាអ្នកលួចកាំភ្លើងផ្តល់​ឱ្យមេខ្លោងថ្នាំ​ញៀន​…

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​ ៖​ កាំភ្លើងខ្លី​មួយ​ដើម ​ដែល​ជា​វត្ថុ​តាង​ក្នុង​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​ ត្រូវ​បង្ក្រាប​បាន​ដោយ​កម្លាំង​ការិយាល័យ​ក​៩​​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​០៨​ កុម្ភៈ ​ជា​អាវុធ​កម្មសិទ្ធិ​របស់​នាយទាហាន​ម្នាក់​ ក្នុង​​អង្គភាព​យោធភូមិ​ភាគ​១ ដែលបាន​​បាត់ ​ដោយ​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹង​

ខេត្តស្ទឹងត្រែង​ ៖​ កាំភ្លើងខ្លី​មួយ​ដើម ​ដែល​ជា​វត្ថុ​តាង​ក្នុង​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​ ត្រូវ​បង្ក្រាប​បាន​ដោយ​កម្លាំង​ការិយាល័យ​ក​៩​​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​០៨​ កុម្ភៈ ​ជា​អាវុធ​កម្មសិទ្ធិ​របស់​នាយទាហាន​ម្នាក់​ ក្នុង​​អង្គភាព​យោធភូមិ​ភាគ​១ ដែលបាន​​បាត់ ​ដោយ​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹង​ត្រែង ​លួច​និង​យក​ទៅ​ផ្គត់ផ្គង់​​ឱ្យ​​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀនសម្រាប់​​ប្រើប្រាស់​ ។

តាម​ការ​អះអាង​របស់​លោកអន សុ​ជាតិ អាយុ​៥៤​ឆ្នាំ ជា​​យោធា​ឋានៈ​វរសេនីយ៍ទោ មុខងារ​ជានាយ​រង​ការិយាល័យ​អភិវឌ្ឍន៍​យោធ​ភូមិ​ភាគ​ទី​១ ​រស់នៅ​ភូមិ​រា​ជានុ​កូ​ល​ សង្កាត់​ស្ទឹង​ត្រែង ​ក្រុង​ស្ទឹង​ត្រែង​ បាន​ធ្វើ​សេចក្តីរាយការណ៍​ជូន​អង្គភាព​របស់​ខ្លួន​ ស្តី​ពី​ការ​បាត់​អាវុធ​ខ្លី​ម៉ាក​K59 លេខ​៥៤៨៦​ និង​គ្រាប់​៨​គ្រាប់​ ក្នុង​បង់​ផលិត​នៅ​ប្រទេស​សូ​វៀត ។

​លោក​បន្ត​ថា​ កាលពី​​ថ្ងៃ​ទី​១០ ធ្នូ ​ឆ្នាំ​២០១៦​ ឈ្មោះ​សៃ ស៊ុន​​លៀង ហៅ​លៀង​​ក្បាល​ធំ ​​ជា​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ បាន​​មក​លេង​ផ្ទះ​​រួច​សុំ​មើល ​ដោយ​ភ្លេចខ្លួន​លួច​យក​ទៅ​ភ្លាម​នោះ ​លោកសៃ ឈុនលៀង បាន​ប្រាប់​ថា ​អ​​ញ​ខ្ចី​ប្រើ​សិន​ ។

​លោក​អន សុ​ជាតិ​ បន្ថែម​ថា ​លោក​បាន​ព្យាយាម​យក​អាវុធ​នោះ​មក​វិញ ​តែ​លោក​សៃ ស៊ុន​លៀង ជា​ប៉ូ​លិស​រូប​នោះ​គំរាម​​មក​វិញ​ថា​ឯង​ចង់បាន​វិញ​ណាស់​​អី ប្រយ័ត្ន​កាំភ្លើង​នោះ អ​ញ​លក់​​យក​​លុយ​ចាយ​ហើយ​ ។ ក្រោយ​តាម​យក​ហើយ ​លោក​សៃ ឈុនលៀង​ មិន​ព្រមឱ្យ​​លោកក៏​បាន​ធ្វើ​លិខិត​រាយការណ៍​ជូន​អង្គភាព​បានដឹង​ឮ​ និង​តាម​ស្រាវជ្រាវ​រហូត​នៅ​ថ្ងៃ​ទី​០៨ ​​កុម្ភៈ​ ​​២០១៧​ កម្លាំង​ការិយា​ល័យ​ក​​៩​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំ​ញៀន ​ឈាន​ទៅ​ផ្ទុះអាវុធ​ចាប់ខ្លួន ​លោក ឯម សុផល មន្ត្រី​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​​ដកហូត​ថ្នាំ​ញៀន​២​ម៉ឺ​ន​៤​ពាន់​គ្រាប់​និង​អាវុធ​ខ្លី​ម៉ា​K59 ​លេខ​BA៥៤៨៦​ ជា​អាវុធ​កម្មសិទ្ធិ​របស់​លោក​ ដែល​លោក​សៃ ឈុនលៀង លួច​ទៅ​នោះ​មែន​។

ដោយ​គិត​ថា​ ក្រោយ​បាត់បង់​អាវុធ​អាច​ប្រឈម​ប៉ះពាល់​អង្គភាព ​លោក​អន សុ​ជាតិ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង ​ដើម្បី​ស្នើសុំ​យក​អាវុធ​សមូហភាព​អង្គភាព​នោះ​មក​វិញ​ ។ លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​កោះសន្តិភាព​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ​ឆ្នាំ​២០១៧​នេះ​ថា​ ទាក់ទិន​បញ្ហា​វត្ថុ​តាង​អាវុធ​នោះ​ លោក​ពុំ​ទទួល​របាយការណ៍​ណាមួយ​ស្តី​ពី​អាវុធ​នោះ​ឡើយ​ ហើយ​វត្ថុ​តាង​នោះ​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស ​ដូច្នេះ​មាន​តែ​តុលាការ​ប៉ុណ្ណោះ​ ដែល​អាច​សម្រេច​បាន​ ។