ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ឥណ្ឌា​នឹង​ងើបឡើង​វិញ​ពីវិបត្តិ​ក្រដាសប្រាក់​កាលពី​ឆ្នាំ​មុន

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ធនាគារជាតិ​ឥណ្ឌា​គិត​ថា សេដ្ឋកិច្ច​របស់​ខ្លួន​នឹង​ងើបឡើង​វិញ​យ៉ាង​លឿន​ពី​ការ​អន់​ថយ ដែល​ជា​លទ្ធផល​នៃ​វិបត្តិ​ក្រដាសប្រាក់​កាលពី​ឆ្នាំ​មុន ។
ធនាគារ​នេះ​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា

ប្រទេស​ឥណ្ឌា ៖ ធនាគារជាតិ​ឥណ្ឌា​គិត​ថា សេដ្ឋកិច្ច​របស់​ខ្លួន​នឹង​ងើបឡើង​វិញ​យ៉ាង​លឿន​ពី​ការ​អន់​ថយ ដែល​ជា​លទ្ធផល​នៃ​វិបត្តិ​ក្រដាសប្រាក់​កាលពី​ឆ្នាំ​មុន ។

ធនាគារ​នេះ​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួក​គេ​គិត​ថា ការ​លូតលាស់​សេដ្ឋកិច្ច​នឹង​កើន​ដល់​៧,៤%​ក្នុង​ឆ្នាំ​២០១៧  និង​ងើបឡើង​វិញ​ពី​ភាព​ភ្ញា​ល់​ផ្អើល​ដែល​លោកនាយក​រដ្ឋមន្ត្រី Narendra Modi សម្រេច​បញ្ឈប់​ការ​ប្រើប្រាស់​ក្រដាសប្រាក់​៥០០ និង​១.០០០​រូពី កាលពី​ខែវិច្ឆិកា ។

ការ​សម្រេចចិត្ត​នេះ​ធ្វើ​ឲ្យ​ក្រដាសប្រាក់ ៨៦%​របស់​ប្រទេស​លែង​មាន​តម្លៃ និង​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន​របស់​សេដ្ឋកិច្ច ដែល​នាំ​ឲ្យ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​កាត់​បន្ថយ​ការ​ព្យាករ​លើ​ការ​លូតលាស់​របស់​ឥណ្ឌា មក​ត្រឹម​៦,៦%​កាលពី​ឆ្នាំ​មុន ។

ធនាគារ​ខាងលើ ក៏​មានការ​ប្រុង​ប្រយ័ត្ន​នឹង​កម្រិត​សកម្មភាព​បច្ចុប្បន្ន​ក្នុង​សេដ្ឋកិច្ច​ផង​ដែរ ។ ពួក​គេ​បាន​កាត់​បន្ថយ​ការ​ព្យាករ​លើ​ការ​លូតលាស់​ពី​៧,១% មក​ត្រឹម​៦,៩% ប៉ុន្តែ​ពួក​គេ​ជឿជាក់​ថា នឹង​មានការ​ប្រសើរ​ឡើង​វិញ ។

ធនាគារ​ខាងលើ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​លូតលាស់​នឹង​មក​វិញ​យ៉ាង​លឿន ហើយ​សកម្មភាព​នឹង​ត្រូវ​បាន​កើនឡើង​ម្តងទៀត​ក្នុង​វិស័យ​ដូច​ជា លក់ដូរ ដឹក​ជញ្ជូន និង​សណ្ឋាគារ ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​ប្រើប្រាស់​ក្រដាសប្រាក់ ។

ធនាគារ​នេះ​បន្ថែម​ថា ៖ « តម្រូវការ​របស់​អតិថិជន​ដែល​ត្រូវ​បាន​ទប់ស្កាត់​ដោយ​ការ​បញ្ឈប់​ការ​ចាយប្រាក់ គឺ​ត្រូវ​បាន​គិត​ថា នឹង ប្រសើរ​ឡើង​វិញ » ៕