ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ក្រុម​ហ៊ុន«​ស្រីរ័​ត្ន​ទេសចរ​ណ៍​​អន្ត​រ​ជាតិ»​ទាំងមូល ​ចុះ​ម្តេច​ទៅ​បោកប្រាស់​គេ​?

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណី​រំលោ.ភ​លើ​​ទំនុកចិត្ត​ ស្ថិតនៅក្នុង​ក្រុម​ហ៊ុន​​លក់​​សំបុត្រ​​យន្ត​ហោះ​​មួយកន្លែង​ កាលពី​វេលា​ម៉ោង០៨ និង៣០​នាទី​យប់​​ថ្ងៃ​ទី១៣ ​កុម្ភៈ ​ត្រង់​​ចំណុច​​ផ្ទះ​លេខ​17Eo ផ្លូវ​128 ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ខណៈ​​​គេ​ឃើញ​ជន​រង​គ្រោះ​​​ប្រហែល៤០​​នាក់ បាននាំគ្នាមកស្រែក​តវ៉ា​​នៅ​មុខ​​ក្រុមហ៊ុន​ ។

រាជធានីភ្នំពេញ​ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណី​រំលោភ​លើ​​ទំនុកចិត្ត​ ស្ថិតនៅក្នុង​ក្រុម​ហ៊ុន​​លក់​​សំបុត្រ​​យន្ត​ហោះ​​មួយកន្លែង​ កាលពី​វេលា​ម៉ោង០៨ និង៣០​នាទី​យប់​​ថ្ងៃ​ទី១៣ ​កុម្ភៈ ​ត្រង់​​ចំណុច​​ផ្ទះ​លេខ​17Eo ផ្លូវ​128 ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ខណៈ​​​គេ​ឃើញ​ជន​រង​គ្រោះ​​​ប្រហែល៤០​​នាក់ បាននាំគ្នាមកស្រែក​តវ៉ា​​នៅ​មុខ​​ក្រុមហ៊ុន​ ។

ប្រភពឱ្យដឹងថា ស្ត្រី​​ជាប់​សង្ស័​យ​ឈ្មោះរស់ សុធីរ​ត្ន័ អាយុ៣៥ឆ្នាំ ​​ជា​​នាយក​ក្រុមហ៊ុន «​ស្រីរ័​ត្ន​ទេសចរ​ណ៍​អន្តរជាតិ» ដែល​មាន​ទី​តាំង​នៅ​កន្លែង​កើតហេតុ​ ។

​ប្រភពបន្តថា កាលពី​ពេល​កន្លង​មក ​ជន​រង​គ្រោះ​ម្នាក់​ៗ​​បាន​យក​ប្រាក់​ទៅ​កក់​នៅ​ក្រុមហ៊ុន​ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ទៅ​លេង​​នៅ​ស្រុក​​ក្រៅ ដោយ​​ខាង​ក្រុមហ៊ុន​បាន​សន្យា​​ជាមួយ​ពួក​គាត់​ថា ​នឹង​ប្រគល់​សំបុត្រ​យន្ត​ហោះ​តាម​ថ្ងៃ​​កំណត់ ប៉ុន្តែ​ដល់​ថ្ងៃ​ ស្រាប់​តែ​ក្រុម​ហ៊ុន​ពុំ​បាន​ប្រគល់​សំបុត្រ​យន្តហោះ​ ដល់​ជន​រង​គ្រោះ​​នាះ​ទេ ។ លុះដល់​ថ្ងៃ​ទី​១៣ កុម្ភៈ ​វេលាម៉ោងខាងលើ ​ត្រូវ​ជន​រង​គ្រោះ​​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ​ដើម្បី​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​​ស្ត្រី​សង្ស័យទៅសាកសួរ​ ។