ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយជ្រុល! ជិះ​ម៉ូតូ​ប្រដេញ​គ្នា ​បុកកុងតឺន័រ​​​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បុរស​៣​នាក់​​ដួលរ​ដូក​រណែល​​រង​របួសធ្ងន់ពេញលើផ្លូវ​ ខណៈ​​​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​ជ្រុល​ទៅ​បុកជាមួយ​រថយន្ត​កុង​តឺន័រ​កំពុង​បត់​ឆ្វេង កើតឡើងកាលពី​វេលា​ម៉ោង​១០​ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣ ​កុម្ភៈ ស្ថិត​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែ​ត្រ ​កែង​ផ្លូវជាតិ​លេខ​​៣ ​ក្នុង​​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ​ ។

រថយន្​ត​កុងតឺន័រ​ម៉ាក FRIIGHT LINER ពណ៌.​ស ពាក់​ស្លាក​លេខភ្នំពេញ3C-3616​ បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​ហើយ​​​បាន​បត់​ឆ្វេង ។ ចំណែកខាង​​ជន​រង​គ្រោះ​ទាំង៣នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1B-1736 បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្របជាមួយម៉ូតូមួយគ្រឿងទៀត​ម៉ាក​ហុងដា​ឌ្រី​ម ​ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ​1Z-7371 ​ជិះ​គ្នា​២​នាក់​។

​​ប្រភព​​​​បន្ត​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​​​៣​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​បាន​បើក​ម៉ូតូ​ប្រដេញ​គ្នា​យ៉ាង​លឿន​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ បាន​បើក​ជែក​រថយន្ត​កុងតឺន័រ​​នៅ​ចំណុច​ផ្លូវកែង​កំពុង​បត់​ឆ្វេង ធ្វើ​ឲ្យ​ម៉ូតូ​រង​គ្រោះ​មិន​បាន​មើល​រថយន្ត​ស៊ី​ញ៉ូ​​បត់​ឆ្វេង​ចូល​ផ្លូវ​៣០​ម៉ែត្រ ​ធ្វើ​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​
បុក​កាង​​រថយន្ត​ បណ្តាលឱ្យ​​បោក​នឹង​រថយន្ត​ដួលរ​ណូ​ក​រណែល​រង​របួសធ្ងន់​ទាំង​៣នាក់ ចំណែក​អ្នក​បើករថយន្ត​កុងតឺន័រ​គេចខ្លួន​បាត់ ។