ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​យំសោក​បោក​ខ្លួន បន្ទាប់​ពី​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​ម្នាក់​ៗ​បាន​យំសោក​បោក​ខ្លួន បន្ទាប់​ពី​បុរស​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​ទំនប់​៧​មក​រា​បណ្តាល​ឲ្យ​ស្លា.ប់​ទាំង​ពីរ​នាក់ …

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​ម្នាក់​ៗ​បាន​យំសោក​បោក​ខ្លួន បន្ទាប់​ពី​បុរស​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​ទំនប់​៧​មក​រា​បណ្តាល​ឲ្យ​ស្លាប់​ទាំង​ពីរ​នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​លើ​ស្ពាន​ទំនប់​៧​មក​រា ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។

សព​ជន​រង​គ្រោះ​ឈ្មោះ កែវ ឧត្តម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​និស្សិត មានស្រុក​កំណើត​ភូមិ​ត្របែក​ប្រហោង ឃុំ​តា​សុស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ជា​អ្នក​អង្គុយ​ខាងក្រោយ​ផុង​លលាដ៍​ស្លាប់ ចំណែក​អ្នក​ឌុ​ប​ឈ្មោះ សរ សាលី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​កា​ណា​ដា​ឌី​យ៉ា ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ថ្ម​ស ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង បាក់​ក​ស្លាប់ មាន​ប្រពន្ធ​ឈ្មោះ ខ្មៅ រី​ណា អាយ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ជាមួយ​ប្តី ព្រមទាំង​មាន​ផ្ទៃពោះ​៩ ជិត​ដល់​ថ្ងៃ​សម្រាលកូន​ទៅ​ហើយ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ បាន​ជិះ​ម៉ូតូ​ម៉ាក wave RSX ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FQ-4791 ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​លើ​ស្ពាន​ដែល​ជា​ផ្លូវ​កោង​ផង​នោះ ប្រហែលជា​អ្នកបើកបរ​មើលផ្លូវ​មិន​ច្បាស់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​ហោះ​ផ្លោង​បោក​ផ្ទប់​ទៅ​នឹង​បង្កាន់ដៃស្ពាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​ម៉ូតូ​រង​កា​ខូចខាត​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​និង​បែក កាទែ​ខ្ទេច ។

ភ្លាម​ៗ​នោះ ពេល​ក្រុម​គ្រួសារ​សព​មក​ដល់ បាន​ត្រឹម​យំសោក​បោក​ខ្លួន​ឱប​សព​គួរ​ឲ្យ​អាណោច​អ​ធ័​ម​ជា​ពន់ពេក ។ ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​ដែល​មាន​ផ្ទៃ ពោះ​៩​ខែ ពេល​ដែល​ដឹង​ថា​ប្តី​ស្លាប់​យំ​រហូត​ឈឺពោះ​សម្រាលកូន ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​មក​ដល់​ក៏​ធ្វើការ​វាស់វែង រួច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ។ ចំនែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​បងប្អូន​សាច់ញាតិ​យក​ឯកសារ​គ្រប់គ្រាន់​មក​ទើប​ប្រគល់​ឲ្យ​វិញ ៕