ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជេ​សុ​ន ស្តេ​ថេ​ម និង​គូស្នេហ៍​កំពុង​មានកូន​ជាមួយ​គ្នា

7 ឆ្នាំ មុន

លោក​ Jason Statham​ បាន​ប្រកាស​ដំណឹង​ល្អ​របស់​ខ្លួន​ថា ​នាង ​Rosie Huntington Whiteley ​អាយុ​២៩​ឆ្នាំ​ បាន​ពពោះ​លើក​ដំបូង​ជាមួយ​លោក ក្រោយ​ពី​សេពគប់​គ្នា​អស់​រយៈពេល​៥​ឆ្នាំ ។

លោក​ Jason Statham​ បាន​ប្រកាស​ដំណឹង​ល្អ​របស់​ខ្លួន​ថា ​នាង ​Rosie Huntington Whiteley ​អាយុ​២៩​ឆ្នាំ​ បាន​ពពោះ​លើក​ដំបូង​ជាមួយ​លោក ក្រោយ​ពី​សេពគប់​គ្នា​អស់​រយៈពេល​៥​ឆ្នាំ ។

តំណាង​ផ្ទាល់​របស់​លោក​ Statham​ បញ្ជាក់​ប្រាប់​ «US Weekly» ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា លោក​ Statham​ កំពុង​ក្លាយជា​ឪពុក ។ តារា​សម្តែង​ផ្នែក​វាយតប់​ជនជាតិ​អង់គ្លេស​រូប​នេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​គូស្នេហ៍​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នា​ពេល​កន្លង​មក ។

មាន​លេចឮ​ពាក្យ​ច​ចាម​អា​រ៉ាម​ថា នាង​ Rosie Huntington Whiteley ​មានគភ៌​មួយ​រយៈពេល​មក​ហើយ ពិសេស​កាលពី​ខែ​មុន នាង​បាន​បង្ហាញ​រូបថត​របស់​ខ្លួន​ពាក់អាវ​ធូររលុង​ហាក់ដូចជា​ព្យាយាម​បិទ​បាំង ។ ក្រោយមក​ទើប​នាង​ប្រកាស​ដំណឹង​ល្អ​នេះ​ដោយ​ខ្លួនឯង ដែល​ជា​កូន​លើក​ដំបូង​របស់​នាង ។

នាង ​Rosie Huntington Whiteley​ ចាប់ផ្តើម​មានឈ្មោះ​ល្បី​ក្នុង​នាម​ជា​តារា​បង្ហាញ​ម៉ូ​ដ​របស់ ​Victoria’s Secret ​ហើយ​ក្រោយមក​សម្តែងនៅ​ក្នុង​ភាពយន្ត ល្បី​ៗ​ដូច​ជា​«Transformers3: Dark of the Moon»​និង «Mad Max Fury Road» ចំណែក​លោក​ Statham​ ជា​តារា​សម្តែង​ខាង​វាយតប់​ដ៏​ល្បី​ក្នុង​ពេលបច្ចុប្បន្ន ៕